Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 6:7 - ព្រះគម្ពីរខ្មែរសាកល

7 អស់ទាំង​ការនឿយហត់​របស់​មនុស្ស គឺ​សម្រាប់​មាត់​របស់ខ្លួន យ៉ាងណាមិញ ចំណង់អាហារ​ក៏​មិនចេះ​ឆ្អែត​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អស់​ទាំង​កិច្ច‌ការ​របស់​មនុស្ស​សុទ្ធ​តែ​សម្រាប់​មាត់​ខ្លួន​ទេ បើ​ទុក​ជា​ដូច្នោះ គង់​តែ​មិន​ចេះ​ឆ្អែត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ បាន​ត្រឹម​តែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ស្កប់​ចិត្ត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អស់​ទាំង​កិច្ច‌ការ​របស់​មនុស្ស នោះ​សុទ្ធ​តែ​សំរាប់​មាត់​ខ្លួន​ទេ បើ​ទុក​ជា​ដូច្នោះ គង់​តែ​មិន​ចេះ​ឆ្អែត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ បាន​ត្រឹម​តែ​ចំអែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ស្កប់​ចិត្ត​ឡើយ។

សូមមើលជំពូក ចម្លង




សាស្តា 6:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណង់អាហារ​របស់​អ្នកប្រឹងប្រែងធ្វើការ គឺ​ប្រឹងប្រែងធ្វើការ​សម្រាប់​ខ្លួនអ្នកនោះឯង ដ្បិត​មាត់​របស់ខ្លួន​ជំរុញ​ខ្លួនគេ​។


អ្វីៗ​ទាំងអស់​គួរឲ្យធុញទ្រាន់ រហូតដល់​មនុស្ស​រក​ថ្លែង​ពុំបាន​; ភ្នែក​មិនចេះ​ឆ្អែត​នឹង​ការ​មើល ហើយ​ត្រចៀក​ក៏​មិនចេះ​ស្កប់ស្កល់​នឹង​ការ​ស្ដាប់​ដែរ​។


អ្នកណា​ដែល​ស្រឡាញ់​ប្រាក់ មិន​ស្កប់ចិត្ត​នឹង​ប្រាក់​ឡើយ ហើយ​អ្នកណា​ដែល​ស្រឡាញ់​ភាពស្ដុកស្ដម្ភ ក៏​មិន​ស្កប់ចិត្ត​នឹង​ចំណូល​ដែរ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​!


យ៉ាងណាមិញ ភោគផល​ពី​ដី គឺសម្រាប់​ទាំងអស់គ្នា សូម្បីតែ​ស្ដេច​ក៏​ត្រូវបាន​បម្រើ​ពី​ស្រែចម្ការ​ដែរ​។


ប្រសិនបើ​មាន​មនុស្ស​ម្នាក់​បង្កើត​កូន​មួយរយ​នាក់ ហើយ​រស់នៅ​ច្រើន​ឆ្នាំ រហូតដល់​ថ្ងៃអាយុ​របស់គាត់​មាន​ច្រើន ប៉ុន្តែ​ចិត្ត​គាត់​មិន​ស្កប់ស្កល់​នឹង​ភាពមានពរ ហើយ​គ្មានអ្នកណា​បញ្ចុះសព​គាត់ នោះ​ខ្ញុំ​សូម​និយាយថា​៖ “កូនរលូត​ប្រសើរ​ជាង​អ្នកនោះ​ទៅទៀត​!”។


ដូច្នេះ តើ​មនុស្ស​មានប្រាជ្ញា មាន​អ្វី​ពិសេស​ជាង​មនុស្សល្ងង់​? ការដែល​មនុស្ស​ទ័លក្រ​ស្គាល់​របៀបរស់នៅ នៅចំពោះ​មនុស្ស​រស់ តើ​ជា​អ្វី​ដល់​ខ្លួន​?


“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នក​ថា ត្រូវ​ហូប​អ្វី ឬ​ផឹក​អ្វី​ឡើយ​; ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។ តើ​ជីវិត​មិន​សំខាន់ជាង​អាហារ ហើយ​រូបកាយ​មិន​សំខាន់ជាង​សម្លៀកបំពាក់​ទេ​ឬ​?


បន្ទាប់មក អញ​នឹង​ប្រាប់​ព្រលឹង​របស់អញ​ថា​: ព្រលឹង​អើយ ឯង​មាន​ភោគទ្រព្យ​ជាច្រើន ទុក​សម្រាប់​ច្រើន​ឆ្នាំ​ទៅមុខទៀត ចូរ​នៅឲ្យស្រួល ស៊ីផឹក និង​សប្បាយ​រីករាយ​ទៅ​!’។


កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម