Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:13 - ព្រះគម្ពីរខ្មែរសាកល

13 ការចាប់ផ្ដើម​នៃ​ពាក្យសម្ដី​ពី​មាត់​របស់គេ​ជា​ភាពល្ងង់ ហើយ​ចុងបញ្ចប់​នៃ​វាចា​របស់គេ​ជា​ភាពចម្កួត​ដ៏អាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​ចាប់​ផ្តើម​បព្ចោញ​ពាក្យ នោះ​សុទ្ធ​តែ​ជា​ពាក្យ​ល្ងី‌ល្ងើ តែ​ដល់​ចុង​បំផុត​ពាក្យ​សម្ដី វា​ជា​សេចក្ដី​ចម្កួត​យ៉ាង​សហ័ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 មុន​ដំបូង​ពាក្យ​សម្ដី​របស់​គេ​គ្រាន់​តែ​ល្ងី‌ល្ងើ​ប៉ុណ្ណោះ លុះ​ដល់​ទី​បំផុត ក៏​ក្លាយ​ទៅ​ជា​ការ​លេលា​ដ៏​អាស្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ចាប់​ផ្តើម​បព្ចោញ​ពាក្យ នោះ​សុទ្ធ​តែ​ជា​ពាក្យ​ល្ងី‌ល្ងើ តែ​ដល់​ចុង​បំផុត​ពាក្យ​សំដី​វា​ជា​សេចក្ដី​ចំកួត​យ៉ាង​សហ័ស

សូមមើលជំពូក ចម្លង

អាល់គីតាប

13 មុន​ដំបូង​ពាក្យ​សំដី​របស់​គេ​គ្រាន់​តែ​ល្ងី‌ល្ងើ​ប៉ុណ្ណោះ លុះ​ដល់​ទី​បំផុត ក៏​ក្លាយ​ទៅ​ជា​ការ​លេលា​ដ៏​អាស្រូវ។

សូមមើលជំពូក ចម្លង




សាស្តា 10:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់ទាំង​មនុស្ស​ឆ្លាតវៃ​ប្រព្រឹត្ត​ដោយ​ចំណេះដឹង រីឯ​មនុស្សល្ងង់​សម្ញែង​សេចក្ដីល្ងង់​។


កាលណា​មនុស្ស​មានប្រាជ្ញា​មានរឿង​ជាមួយ​មនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើ​ចេះតែ​ខឹង​ផង សើច​ផង គឺ​មិន​ចេះ​ស្ងប់ស្ងៀម​ឡើយ​។


មនុស្សល្ងង់​បង្កើន​ពាក្យសម្ដី​។ គ្មាន​មនុស្ស​ណា​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ឡើយ ដូច្នេះ​តើ​នរណា​អាច​ប្រាប់​គេ​អំពី​អ្វីដែល​នឹង​កើតឡើង​ក្រោយពី​គេ​បាន​?


កុំឲ្យ​មាត់​របស់អ្នក​ប្រញាប់​ឡើយ ក៏​កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​នឹង​ពោលពាក្យ​នៅចំពោះ​ព្រះ​ដែរ ដ្បិត​ព្រះ​គង់នៅ​ស្ថានសួគ៌ រីឯ​អ្នក​នៅ​ផែនដី​វិញ ដូច្នេះ​ត្រូវឲ្យ​ពាក្យសម្ដី​របស់អ្នក​មាន​តិច​។


ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។


នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


នៅពេល​ពួកផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹកឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើពិធីលាងសម្អាត​ជាមុន មុន​នឹង​សោយ​។


ពួកគេ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ ហើយ​ពិគ្រោះ​គ្នាទៅវិញទៅមក​ថា ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ព្រះយេស៊ូវ​។


មាន​អ្នកខ្លះ​ក្នុង​ពួកផារិស៊ី​និយាយថា​៖ “ម្ដេចក៏​អ្នករាល់គ្នា​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យធ្វើ​នៅ​ថ្ងៃសប្ប័ទ​?”។


រីឯ​ពួក​នាយកបូជាចារ្យ​ក៏​ពិគ្រោះគ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម