Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 9:6 - ព្រះគម្ពីរខ្មែរសាកល

6 ពូជសាសន៍ចម្រុះគ្នា​នឹង​រស់នៅ​ក្នុង​អាសដូឌ ហើយ​យើង​នឹង​កាត់​អំនួត​របស់​ជនជាតិភីលីស្ទីន​ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មាន​សុទ្ធ​តែ​ពួក​កូន​កាត់​រស់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​អំនួត របស់​សាសន៍​ភីលី‌ស្ទីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចម្រុះ​គ្នា ក្នុង​ក្រុង​អាស្តូឌ យើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលីស្ទីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នឹង​មាន​សុទ្ធ​តែ​ពួក​កូន​កាត់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​អំនួត របស់​សាសន៍​ភីលីស្ទីន

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចំរុះ​គ្នា ក្នុង​ក្រុង​អាស្តូឌ យើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលី‌ស្ទីន។

សូមមើលជំពូក ចម្លង




សាការី 9:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មាន​ម្នាក់​ដែល​ព្រះ​ប្រទាន​ភាពស្ដុកស្ដម្ភ ទ្រព្យធន និង​ភាពរុងរឿង​ដល់​គេ រហូតដល់​គេ​មិន​ខ្វះ​អ្វី​ទាំងអស់​ដែល​ចិត្ត​របស់ខ្លួន​ប្រាថ្នាចង់បាន ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គេ​អាច​ហូប​ពី​របស់ទាំងនោះ​បាន​ឡើយ គឺ​អ្នកដទៃ​បាន​ហូប​វា​វិញ​។ នេះ​ក៏​ជា​ការឥតន័យ និងជា​មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​ដែរ​!


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​គ្រោង​ការនេះ ដើម្បី​បន្ទាបបន្ថោក​អំនួត​របស់​អស់ទាំង​ភាពរុងរឿង ដើម្បី​បន្ទាបបន្ថោក​អស់ទាំង​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​។


វេទនា​ហើយ​! មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម និង​ផ្កា​ដ៏ស្រស់ស្អាត​នៃ​ភាពរុងរឿង​របស់ពួកគេ​ដែល​កំពុងតែ​ស្រពោន ដែល​នៅលើ​កំពូលភ្នំ​នៃ​ជ្រលង​ដ៏មានជីជាតិ​របស់​មនុស្ស​ប្រមឹក​!


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


អាសកាឡូន​នឹង​ឃើញ​ក៏​ខ្លាច កាសា​នឹង​ឈឺចុកចាប់យ៉ាងខ្លាំង ហើយ​អេក្រុន​ក៏​ដូច្នោះ​ដែរ ដ្បិត​ទីសង្ឃឹម​របស់អេក្រុន​បាន​រីងស្ងួត​ហើយ​។ ស្ដេច​ក៏​បាត់​ពី​កាសា ហើយ​អាសកាឡូន​នឹង​គ្មាន​គេ​រស់នៅ​ឡើយ​។


យើង​នឹង​យក​ឈាម​ចេញ​ពី​មាត់​ពួកគេ ក៏​យក​របស់គួរឲ្យស្អប់ខ្ពើម​របស់ពួកគេ​ចេញ​ពី​ចន្លោះ​ធ្មេញ​ពួកគេ នោះ​ពួកគេ​នឹង​ទៅជាអ្នកដែលនៅសល់​សម្រាប់​ព្រះ​របស់ពួកយើង​ដែរ ហើយ​នឹង​បាន​ដូចជា​មេដឹកនាំ​ក្នុង​យូដា រីឯ​អេក្រុន​នឹងបាន​ដូចជា​ជនជាតិយេប៊ូស​វិញ​។


ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម