Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 9:4 - ព្រះគម្ពីរខ្មែរសាកល

4 មើល៍! ព្រះអម្ចាស់​នឹង​ដកកម្មសិទ្ធិ​របស់ទីរ៉ុស​ចេញ ក៏​វាយកម្ទេច​ទ្រព្យសម្បត្តិ​របស់នាង​នៅក្នុង​សមុទ្រ ហើយ​នាង​នឹង​ត្រូវបាន​ស៊ីបំផ្លាញ​ដោយ​ភ្លើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​ទម្លាក់​គេ​ចេញ ហើយ​វាយ​កម្លាំង​របស់​គេ​ដែល​នៅ​ក្នុង​សមុទ្រ ទី​ក្រុង​នោះ​នឹង​ត្រូវ​ភ្លើង​ឆេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ ព្រះអង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេ ទម្លាក់​ទៅ​ក្នុង​សមុទ្រ ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​មើល ព្រះ‌អម្ចាស់ ទ្រង់​នឹង​ទំលាក់​គេ​ចេញ ព្រម​ទាំង​វាយ​កំឡាំង​របស់​គេ​ដែល​នៅ​ក្នុង​សមុទ្រ ហើយ​ទី​ក្រុង​នោះ​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប៉ុន្តែ អុលឡោះ‌តាអាឡា​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ ទ្រង់​នឹង​រុញ​កំពែង​ក្រុង​របស់​គេ ទម្លាក់​ទៅ​ក្នុង​សមុទ្រ ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។

សូមមើលជំពូក ចម្លង




សាការី 9:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រព្យសម្បត្តិ​នៃ​សេចក្ដីអាក្រក់​គ្មានប្រយោជន៍ឡើយ រីឯ​សេចក្ដីសុចរិត​រំដោះឲ្យរួច​ពី​សេចក្ដីស្លាប់​។


ទ្រព្យសម្បត្តិ​គ្មានប្រយោជន៍​នៅ​ថ្ងៃ​នៃ​ព្រះពិរោធ​ឡើយ រីឯ​សេចក្ដីសុចរិត​រំដោះឲ្យរួច​ពី​សេចក្ដីស្លាប់​។


ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​សមុទ្រ ព្រះអង្គ​បាន​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​ភ័យញ័រ​។ ព្រះយេហូវ៉ា​បាន​បញ្ជា​ទាស់នឹង​កាណាន​ឲ្យ​បំផ្លាញ​បន្ទាយ​របស់ពួកគេ​។


អាសកាឡូន​នឹង​ឃើញ​ក៏​ខ្លាច កាសា​នឹង​ឈឺចុកចាប់យ៉ាងខ្លាំង ហើយ​អេក្រុន​ក៏​ដូច្នោះ​ដែរ ដ្បិត​ទីសង្ឃឹម​របស់អេក្រុន​បាន​រីងស្ងួត​ហើយ​។ ស្ដេច​ក៏​បាត់​ពី​កាសា ហើយ​អាសកាឡូន​នឹង​គ្មាន​គេ​រស់នៅ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម