Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 7:2 - ព្រះគម្ពីរខ្មែរសាកល

2 ពេលនោះ ពួកអ្នក​បេត-អែល​បាន​ចាត់​សារេស៊ើរ និង​រេគេម-មែលេក ព្រមទាំង​មនុស្ស​របស់អ្នកទាំងពីរ​ឲ្យមក ដើម្បី​ទូល​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គ្រា​នោះ ពួក​អ្នក​នៅ​បេត-អែល​បាន​ចាត់​សារេស៊ើរ និង​រេគេម-មែលេក ព្រម​ទាំង​ពួកមនុស្ស​មួយ​ក្រុម​មក​ទូល​អង្វរ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ ប្រជា‌ជន​នៅ​ក្រុង​បេត-‌អែល​បាន​ចាត់​លោក​សារេ‌ស៊ើរ និង​លោក​រេគេម-‌មែឡេក ព្រម​ទាំង​មនុស្ស​មួយ​ក្រុម ឲ្យ​ទៅ​ទូល​សូម​ការ​ប្រណី​សន្ដោស​ពី​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គ្រា​នោះ ពួក​អ្នក​នៅ​បេត-អែល​បាន​ចាត់​សារេស៊ើរ នឹង​រេគេម-មែលេក ព្រម​ទាំង​ពួក​របស់​គេ​មក​ទូល​អង្វរ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ ប្រជា‌ជន​នៅ​ក្រុង​បេត-‌អែល​បាន​ចាត់​លោក​សារេ‌ស៊ើរ និង​លោក​រេគេម-‌មែឡេក ព្រម​ទាំង​មនុស្ស​មួយ​ក្រុម ឲ្យ​ទៅ​ទូរអា​សូម​ការ​ប្រណី​សន្ដោស​ពីអុលឡោះ‌តាអាឡា

សូមមើលជំពូក ចម្លង




សាការី 7:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​ហ្វូងចៀម​នៃ​កេដារ​នឹង​មូលគ្នា​មករក​អ្នក ពួក​ចៀមឈ្មោល​នៃ​នេបាយ៉ូត​នឹង​បម្រើ​អ្នក ពួកវា​នឹង​ឡើងមក​លើ​អាសនា​របស់យើង​ជា​តង្វាយ​ដ៏គាប់ចិត្ត​។ យើង​នឹង​លើកតម្កើង​ដំណាក់​ដ៏រុងរឿង​របស់យើង​។


“ចូរ​យក​តង្វាយ​ពី​ពួក​ជនជម្លៀស គឺ​ពី​ហេលដាយ ថូប៊ីយ៉ា និង​យេដាយ៉ា រួច​ក្នុង​ថ្ងៃ​ដដែល​នោះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​កូន​របស់​សេផានា​; ពួកគេ​បាន​មក​ពី​បាប៊ីឡូន​។


ហើយ​អ្នកដែល​រស់នៅ​ទីក្រុង​មួយ​នឹង​ទៅ​ឯ​ទីក្រុង​មួយទៀត និយាយថា​: “យើង​ប្រញាប់​នាំគ្នា​ទៅ​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា ហើយ​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម