សាការី 2:6 - ព្រះគម្ពីរខ្មែរសាកល6 “វេទនាហើយ! វេទនាហើយ! ចូររត់គេចពីស្រុកខាងជើង——នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា——ដ្បិតយើងបានកម្ចាត់កម្ចាយអ្នករាល់គ្នាដូចជាខ្យល់ទាំងបួនទិសនៃមេឃ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតយើងបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំងបួននៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 «យើងបានកម្ចាត់កម្ចាយអ្នករាល់គ្នា ទៅតាមទិសទាំងបួន! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់ រត់ចាកចេញពីស្រុកខាងជើងមក! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ហឺយៗ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតអញបានបែងចែកឯងរាល់គ្នាទៅ ដូចជាខ្យល់ទាំង៤នៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា សូមមើលជំពូកអាល់គីតាប6 «យើងបានកំចាត់កំចាយអ្នករាល់គ្នា ទៅតាមទិសទាំងបួន! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់ រត់ចាកចេញពីស្រុកខាងជើងមក! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |