សាការី 14:20 - ព្រះគម្ពីរខ្មែរសាកល20 នៅថ្ងៃនោះ នឹងមានសរសេរនៅលើកណ្ដឹងសេះថា “វិសុទ្ធដល់ព្រះយេហូវ៉ា” ហើយឆ្នាំងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ាក៏នឹងបានដូចជាចាននៅមុខអាសនាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 នៅថ្ងៃនោះ នឹងមានគេចារឹកទុកនៅលើចង្ក្រង់សេះថា «បរិសុទ្ធសម្រាប់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា នឹងដូចជាចាន ដែលនៅមុខអាសនាដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើ កណ្ដឹងដែលគេពាក់ឲ្យសេះថា “ញែកថ្វាយព្រះអម្ចាស់”។ រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់ ក៏គេចាត់ទុកជាសក្ការៈ ដូចចានសម្រាប់ប្រោះឈាម ដែលស្ថិតនៅក្បែរអាសនៈដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 នៅថ្ងៃនោះ នឹងមានសេចក្ដីចារឹកទុក នៅនាចង្ក្រង់សេះថា«បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងដូចជាចានដែលនៅមុខអាសនាដែរ សូមមើលជំពូកអាល់គីតាប20 នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើ កណ្ដឹងដែលគេពាក់ឲ្យសេះថា “ញែកជូនអុលឡោះតាអាឡា”។ រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុង ដំណាក់របស់អុលឡោះតាអាឡា ក៏គេចាត់ទុកជាសក្ការៈ ដូចចានសម្រាប់ប្រោះឈាម ដែលស្ថិតនៅក្បែរអាសនៈដែរ។ សូមមើលជំពូក |
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។