Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 14:10 - ព្រះគម្ពីរខ្មែរសាកល

10 ទឹកដី​ទាំងមូល​ចាប់ពី​កេបា រហូតដល់​រីម៉ូន​នៅ​ខាងត្បូង​យេរូសាឡិម នឹង​ត្រឡប់ជា​ដូច​វាលរហោស្ថាន ប៉ុន្តែ​យេរូសាឡិម​នឹង​នៅខ្ពស់ ហើយ​ស្ថិតនៅ​កន្លែងដើម គឺ​ចាប់ពី​ទ្វារ​បេនយ៉ាមីន រហូតដល់​កន្លែង​នៃ​ទ្វារ​ដំបូង និង​រហូតដល់​ទ្វារ​ជ្រុងកំពែង ព្រមទាំង​ពី​ប៉ម​ហាណានាល រហូតដល់​ទីបញ្ជាន់ផ្លែ​របស់​ស្ដេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ស្រុក​ទាំង​មូល ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម។ ប៉ុន្តែ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ​នៅ​កន្លែង​ធម្មតា ចាប់​តាំង​ពី​ទ្វារ​បេនយ៉ាមីន រហូត​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូន ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម នឹង​ទៅ​ជា​វាល​ទំនាប។ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ នៅ​លើ​កន្លែង​ដដែល គឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីន រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន និង​រហូត​ដល់​ទ្វារ​មុម ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ របស់​ហ្លួង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ស្រុក​ទាំង​មូល​ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រុក​វាល នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ដំកើង​ឡើង ហើយ​នឹង​នៅ​កន្លែង​ធម្មតា​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីន រហូត​ទៅ​ដល់​កន្លែង​ទ្វារ​ដំបូង នឹង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូន ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម នឹង​ទៅ​ជា​វាល​ទំនាប។ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ នៅ​លើ​កន្លែង​ដដែល គឺ​ចាប់​តាំង​ពី​ទ្វារ​ពុន‌យ៉ាមីន រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន និង​រហូត​ដល់​ទ្វារ​មុម ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​របស់​ស្តេច។

សូមមើលជំពូក ចម្លង




សាការី 14:10
28 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ឆ្លង​ផ្លូវកាត់ជ្រលងភ្នំ ដោយពោលថា​៖ “កេបា​ជា​កន្លែងសំណាក់​របស់​យើង​!” នោះ​រ៉ាម៉ា​ក៏​ញ័ររន្ធត់ គីបៀរ​នៃ​សូល​ក៏​រត់គេច​។


នៅ​គ្រា​ចុងបញ្ចប់​នឹង​មានកើតឡើងដូច្នេះ​: ភ្នំ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​តាំងឡើង លើ​កំពូល​ភ្នំ​នានា ហើយ​ត្រូវបាន​តម្កើងឡើង លើ​ទីទួល​ទាំងឡាយ​; ប្រជាជាតិ​ទាំងអស់​នឹង​ចូលហូរហែ​ទៅ​ទីនោះ​។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើឲ្យ​ពួក​មេដឹកនាំ​របស់​យូដា​បាន​ដូចជា​ចង្ក្រាន​ភ្លើង​នៅកណ្ដាល​អុស និង​ដូចជា​ចន្លុះ​ភ្លើង​នៅកណ្ដាល​កណ្ដាប់ស្រូវ​។ គេ​នឹង​ស៊ីបំផ្លាញ​អស់ទាំង​ជាតិសាសន៍​ដែលនៅ​ជុំវិញ ទាំង​ខាងស្ដាំ ទាំង​ខាងឆ្វេង រីឯ​ពួក​អ្នកយេរូសាឡិម​នឹង​រស់នៅ​កន្លែង​របស់ខ្លួន​ម្ដងទៀត ក្នុង​យេរូសាឡិម​។


ក៏​និយាយ​នឹង​គាត់​ថា​៖ “ចូរ​រត់ទៅ​ប្រាប់​យុវជន​នោះ​ថា​: ‘យេរូសាឡិម​នឹង​មាន​គេ​រស់នៅ​ដូចជា​ភូមិឥតកំពែង ដោយព្រោះ​មាន​មនុស្ស និង​សត្វ​ច្រើនកុះករ​នៅ​ទីនោះ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘យើង​នឹង​ត្រឡប់​មក​ស៊ីយ៉ូន ហើយ​ស្នាក់នៅ​កណ្ដាល​យេរូសាឡិម នោះ​យេរូសាឡិម​នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​សេចក្ដីពិត” ហើយ​ភ្នំ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ត្រូវបាន​ហៅថា “ភ្នំ​ដ៏វិសុទ្ធ”’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម