Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 13:3 - ព្រះគម្ពីរខ្មែរសាកល

3 ប្រសិនបើ​អ្នកណា​នៅតែ​ព្យាករ​ទៀត ឪពុក​ម្ដាយ​របស់អ្នកនោះ​ដែល​បង្កើត​អ្នកនោះ​មក នឹង​និយាយ​នឹង​អ្នកនោះ​ថា​: ‘ឯង​មិន​ត្រូវ​រស់​ទៀតទេ ពីព្រោះ​ឯង​បាន​និយាយមុសា​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា’។ នោះ​ឪពុក​ម្ដាយ​របស់អ្នកនោះ​ដែល​បង្កើត​អ្នកនោះ​មក នឹង​ចាក់ទម្លុះ​អ្នកនោះ នៅពេល​អ្នកនោះ​ព្យាករ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គ្រា​នោះ បើ​អ្នក​ណា​នៅ​តែ​ថ្លែងទំនាយ​ទៀត ទោះ​ឪពុក​ម្តាយ​បង្កើត​អ្នក​នោះ នឹង​ប្រាប់​ថា "អ្នក​មិន​ត្រូវ​រស់​ទៀត​ទេ ព្រោះ​អ្នក​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា" ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ នឹង​ចាក់​ទម្លុះ​កូន ក្នុង​កាល​ដែល​ថ្លែងទំនាយ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គ្រា​នោះ បើ​អ្នក​ណា​នឹង​នៅ​តែ​ទាយ​ទៀត នោះ​ទាំង​ឪពុក​ម្តាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ប្រាប់​ថា ឯង​មិន​ត្រូវ​រស់​ទៀត​ទេ ពី​ព្រោះ​ឯង​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ​មក នឹង​ចាក់​ទំលុះ​កូន ក្នុង​កាល​ដែល​ទាយ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​នាម​របស់អុលឡោះ‌តាអាឡា ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។

សូមមើលជំពូក ចម្លង




សាការី 13:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ដែល​ស្រឡាញ់​កូនប្រុស ឬកូនស្រី​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ដែរ​;


“ប្រសិនបើ​អ្នកណា​មកឯ​ខ្ញុំ ហើយ​មិន​ស្អប់​ឪពុក ម្ដាយ ប្រពន្ធ កូន​ៗ បងប្អូនប្រុស និង​បងប្អូនស្រី​របស់​ខ្លួន ថែមទាំង​មិន​ស្អប់​ជីវិត​របស់​ខ្លួន​ទេ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។


ដូច្នេះ ចាប់ពីឥឡូវនេះទៅ យើង​មិន​រាប់​អ្នកណា​តាម​របៀប​សាច់ឈាម​ឡើយ​។ ទោះបីជា​យើង​ធ្លាប់​ស្គាល់​ព្រះ​គ្រីស្ទ​តាម​របៀប​សាច់ឈាម​ក៏ដោយ ក៏​ឥឡូវនេះ យើង​លែង​ស្គាល់​ព្រះអង្គ​តាមរបៀបនេះ​ទៀត​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម