Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 12:12 - ព្រះគម្ពីរខ្មែរសាកល

12 ទឹកដី​នេះ​នឹង​កាន់ទុក្ខ អម្បូរនីមួយៗ​នឹង​កាន់ទុក្ខ​ដោយឡែក គឺ​អម្បូរ​នៃ​វង្សត្រកូល​ដាវីឌ​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក អម្បូរ​នៃ​វង្សត្រកូល​ណាថាន់​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​រៀងៗ​ខ្លួន គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​ដោយ​ខ្លួនៗ គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្ញាតិ​វង្ស​របស់​ស្តេច​ទត ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។

សូមមើលជំពូក ចម្លង




សាការី 12:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ នឹង​មាន​ការទួញសោក​យ៉ាងធំ​នៅ​យេរូសាឡិម ដូចជា​ការទួញសោក​នៅ​ហាដាត-រីម៉ូន ក្នុង​វាលទំនាប​មេគីដោ​។


អម្បូរ​នៃ​វង្សត្រកូល​លេវី​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក អម្បូរ​នៃ​ពួកស៊ីម៉ាយ​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក


គឺ​សួរ​ពួក​បូជាចារ្យ​ដែល​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ និង​ពួក​ព្យាការី​ថា​៖ “តើ​ខ្ញុំ​ត្រូវ​យំសោក ហើយ​ញែក​ខ្លួន​ចេញ​នៅ​ខែ​ទីប្រាំ ដូចដែល​បាន​ធ្វើ​ជាយូរ​ឆ្នាំ​មកហើយ​ឬ​?”។


ពេលនោះ ទីសម្គាល់​របស់​កូនមនុស្ស​នឹង​លេចមក​នៅ​លើមេឃ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​។ ពួកគេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។


អេលាគីម​ជាកូន​ម៉េលាស ម៉េលាស​ជាកូន​ម៉ៃណាន ម៉ៃណាន​ជាកូន​ម៉ាតាថា ម៉ាតាថា​ជាកូន​ណាថាន់ ណាថាន់​ជាកូន​ដាវីឌ


កុំ​បង្អត់​គ្នា​ឡើយ លើកលែងតែ​មាន​ការ​ព្រមព្រៀងគ្នា​ទុកពេល​មួយរយៈ ដើម្បី​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន រួច​ត្រូវ​នៅ​ជាមួយគ្នា​វិញ ក្រែងលោ​សាតាំង​ល្បួង​អ្នករាល់គ្នា ដោយ​ឆ្លៀតឱកាស​លើ​ភាពមិនចេះគ្រប់គ្រងចិត្ត​របស់អ្នករាល់គ្នា​។


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម