Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 8:4 - ព្រះគម្ពីរខ្មែរសាកល

4 ផ្សែង​ពី​គ្រឿងក្រអូប ព្រមទាំង​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន បាន​ហុយឡើង​ចេញពី​ដៃ​របស់​ទូតសួគ៌ នៅចំពោះ​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​របស់​ទេវតា​ឡើង​ទៅ​លើ​ជាមួយ​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​នៅ​ចំពោះ​មុខ​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ភាយ​ក្លិន​ឡើង ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​ពី​ដៃ​ទេវតា​នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​ទេវតា ឡើង​ទៅ​លើ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ផ្សាយ​ឡើង ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​ម៉ាឡា‌អ៊ីកាត់ ឡើង​ទៅ​លើ​ជា​មួយ​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ចំពោះ​អុលឡោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 8:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ត្រូវបាន​តាំងថ្វាយ​ដូចជា​គ្រឿងក្រអូប​នៅចំពោះ​ព្រះអង្គ សូមឲ្យ​ការលើក​ដៃ​ឡើង​របស់ទូលបង្គំ​បានដូចជា​តង្វាយពេលល្ងាច​ផង​។


រីឯ​ប្រជាជន​ទាំងមូល​កំពុង​អធិស្ឋាន​នៅ​ខាងក្រៅ នៅ​ម៉ោង​ដុតគ្រឿងក្រអូប​។


លោក​សម្លឹងមើល​ទៅ​ទូតសួគ៌នោះ ក៏​ភ័យខ្លាច ហើយ​តបថា​៖ “ព្រះអម្ចាស់​អើយ តើ​មាន​ការ​អ្វី​?”។ ទូតសួគ៌​ក៏​និយាយថា​៖ “សេចក្ដីអធិស្ឋាន​របស់អ្នក និង​ការចែកទាន​របស់អ្នក បាន​ឡើងទៅ​ទុកជា​ការរំលឹក​នៅចំពោះ​ព្រះ​ហើយ​។


ទីវិសុទ្ធ​ក៏​ពោរពេញ​ទៅដោយ​ផ្សែង​ពី​សិរីរុងរឿង​របស់​ព្រះ និង​ពី​ព្រះចេស្ដា​របស់​ព្រះអង្គ ហើយ​គ្មានអ្នកណា​អាច​ចូលទៅ​ក្នុង​ទីវិសុទ្ធ​បាន​ឡើយ រហូតដល់​គ្រោះកាច​ទាំង​ប្រាំពីរ​របស់​ទូតសួគ៌​ប្រាំពីរ​រូប​នោះ បាន​បញ្ចប់​៕


មាន​ទូតសួគ៌​មួយរូបទៀត​មក​ឈរ​នៅក្បែរ​អាសនា ទាំង​កាន់​ពានមាសសម្រាប់ដុតគ្រឿងក្រអូប​។ មាន​គ្រឿងក្រអូប​ជាច្រើន​ប្រទាន​ដល់​ទូតនោះ ដើម្បី​ថ្វាយ​ជាមួយ​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​ទាំងអស់ នៅលើ​អាសនា​មាស​នៅមុខ​បល្ល័ង្ក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម