Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 5:4 - ព្រះគម្ពីរខ្មែរសាកល

4 ក្រោយពី​បង្កើត​សេថ អ័ដាម​មាន​អាយុ ៨០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្រោយ​ពី​លោក​អ័ដាម​បាន​បង្កើត​សេត​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ឆ្នាំ​ទៀត ហើយ​លោក​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​ក្រោយ​គ្រា​ដែល​បង្កើត​សេត​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្រោយ​អាដាម​បង្កើត​សេថ​មក គាត់​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 5:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។


អើប៉ាក់សាឌ​រស់នៅ​បាន ៣៥ ឆ្នាំ គាត់​ក៏​បង្កើត​សេឡា​។


ក្រោយពី​បង្កើត​កៃណាន អេណុស​រស់នៅ​បាន ៨១៥ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


ក្រោយពី​បង្កើត​ម៉ាលេលាល កៃណាន​រស់នៅ​បាន ៨៤០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


ក្រោយពី​បង្កើត​ហេណុក យ៉ារេឌ​រស់នៅ​បាន ៨០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


ក្រោយពី​បង្កើត​មធូសាឡា ហេណុក​បាន​ដើរ​ជាមួយ​ព្រះ​ក្នុងរយៈពេល ៣០០ ឆ្នាំ ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


ក្រោយពី​បង្កើត​ឡាមេក មធូសាឡា​រស់នៅ​បាន ៧៨២ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


អ័ដាម​រស់នៅ​បាន ១៣០ ឆ្នាំ គាត់​ក៏​បង្កើត​កូនប្រុសម្នាក់​ដែល​មាន​លក្ខណៈដូច​គាត់ តាម​រូបរាង​របស់គាត់ ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​សេថ​។


ក្រោយពី​បង្កើត​ណូអេ ឡាមេក​រស់នៅ​បាន ៥៩៥ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


ដូច្នេះ អាយុ​ទាំងអស់​ដែល​អ័ដាម​រស់នៅ​គឺ ៩៣០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។


ក្រោយពី​បង្កើត​អេណុស សេថ​រស់នៅ​បាន ៨០៧ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


ព្រះ​បាន​ប្រទានពរ​ណូអេ និង​ពួក​កូនប្រុស​របស់គាត់ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី​។


រីឯ​អ្នករាល់គ្នា​វិញ ចូរ​បង្កើតកូន ហើយ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​កើនចំនួនឡើង​លើ​ផែនដី​ចុះ”។


មើល៍! កូន​ៗ​ជា​មរតក​ពី​ព្រះយេហូវ៉ា ហើយ​ផល​ពី​ផ្ទៃ​ជា​រង្វាន់​!


ពួក​កូនប្រុស​របស់យើង​នឹងបាន​ដូចជា​កូនឈើ​ដែល​លូតលាស់​ក្នុង​យុវភាព​របស់វា ពួក​កូនស្រី​របស់យើង​នឹងបាន​ដូចជា​សសរកណ្ដាល​ដែល​ត្រូវបាន​ឆ្លាក់​តាមរបៀប​រាជវាំង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម