Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:21 - ព្រះគម្ពីរខ្មែរសាកល

21 ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ​។ យ៉ូសែប​ក៏​ប្រគល់​រទេះ​ឲ្យ​ពួកគេ តាម​បង្គាប់​របស់​ផារ៉ោន ហើយ​ឲ្យ​ស្បៀងអាហារ​ដល់​ពួកគេ​សម្រាប់​ការធ្វើដំណើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ហើយ​លោក​យ៉ូសែប​ឲ្យ​រទេះ​ទៅ​គេ តាម​បញ្ជា​របស់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 កូនៗ​របស់​លោក​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​រាជ‌ឱង្ការ​នេះ។ លោក​យ៉ូសែប​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ព្រះចៅ​ផារ៉ោន ហើយ​លោក​ក៏​ឲ្យ​ស្បៀង​អាហារ​គេ សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ពួក​កូន​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ ហើយ​យ៉ូសែប​គាត់​ឲ្យ​រទេះ​ទៅ​គេ​តាម​បង្គាប់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​បរិភោគ​តាម​ផ្លូវ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 កូនៗ​របស់​អ៊ីស្រ‌អែល នាំ​គ្នា​ធ្វើ​តាម​ពាក្យ​នេះ។ យូសុះ​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​គាត់​ក៏​ឲ្យ​ស្បៀង​អាហារ​គេ​សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នក​វិញ ចូរ​ទទួល​បង្គាប់ថា​: ‘ចូរ​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ គឺ​ចូរ​យក​រទេះ​ពី​ដែនដី​អេហ្ស៊ីប​ទៅ​ជាមួយ​អ្នករាល់គ្នា​សម្រាប់​កូន​ៗ​របស់អ្នករាល់គ្នា និង​សម្រាប់​ប្រពន្ធ​របស់អ្នករាល់គ្នា​ចុះ ហើយ​យក​ឪពុក​របស់អ្នករាល់គ្នា​មក​ទីនេះ​។


កុំឲ្យ​ភ្នែក​របស់អ្នករាល់គ្នា​ស្ដាយ​របស់ទ្រព្យ​អ្នករាល់គ្នា​ឡើយ ដ្បិត​របស់ល្អបំផុត​នៃ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ជារបស់​អ្នករាល់គ្នា​ហើយ’”។


ប៉ុន្តែ​ពួកគេ​ប្រាប់​គាត់​នូវ​ពាក្យ​ទាំងអស់​ដែល​យ៉ូសែប​បាន​ប្រាប់​ពួកគេ ហើយ​គាត់​ឃើញ​រទេះ​ដែល​យ៉ូសែប​បាន​បញ្ជូនមក​ដើម្បី​ទទួល​គាត់ នោះ​វិញ្ញាណ​របស់​យ៉ាកុប​ឪពុក​របស់ពួកគេ​ក៏​ស្រស់ស្រាយឡើងវិញ​។


បន្ទាប់មក យ៉ាកុប​ក្រោកឡើង​ចេញពី​បៀរ-សេបា ហើយ​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​បញ្ជិះ​យ៉ាកុប​ឪពុក​របស់ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​បញ្ជូនមក​ដើម្បីឲ្យ​គាត់​ជិះ​។


ខ្ញុំ​សូម​ទូន្មាន​អ្នក​ឲ្យ​រក្សា​សេចក្ដីបង្គាប់​របស់​ស្ដេច ដោយព្រោះ​សម្បថ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម