Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:24 - ព្រះគម្ពីរខ្មែរសាកល

24 ប្រមាណជា​បី​ខែ​ក្រោយមក មាន​គេ​ប្រាប់​យូដា​ថា​៖ “តាម៉ារ​កូនប្រសាស្រី​របស់លោក​បាន​ប្រព្រឹត្តអំពើផិតក្បត់ ហើយ​មិនត្រឹមតែប៉ុណ្ណោះ​ទេ មើល៍! នាង​មានផ្ទៃពោះ​ដោយ​អំពើផិតក្បត់​ទៀត​!”។ យូដា​ក៏​និយាយថា​៖ “ចូរ​យក​នាង​ចេញមក ហើយ​ដុតចោល​ទៅ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប្រហែល​ជា​បី​ខែ​ក្រោយ​មក មាន​គេ​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា ហើយ​ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ដោយ‌សារ​អំពើ​ពេស្យា​នោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «ចូរ​នាំ​វា​ចេញ​មក ហើយ​ដុត​វា​ចោល​ទៅ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដល់​ប្រហែល​ជា​៣​ខែ​ក្រោយ​មក នោះ​មាន​គេ​ទៅ​ជំរាប​ដល់​យូដា​ថា តាម៉ារ ជា​កូន​ប្រសា​អ្នក​បាន​ធ្វើ​សំផឹង មើល វា​មាន​ទំងន់​ដោយ​ការ​ធ្វើ​សំផឹង​ហើយ នោះ​យូដា​ប្រាប់​ថា ចូរ​នាំ​វា​ចេញ​មក​ដុត​ចោល​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​យូដា​ថា៖ «តាម៉ារ ជា​កូន​ប្រសារ​របស់​គាត់ បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:24
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។


ឥឡូវនេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​បុរស​នោះ​ទៅវិញ​ចុះ ដ្បិត​គាត់​ជា​ព្យាការី ដូច្នេះ​គាត់​នឹង​អធិស្ឋាន​ឲ្យ​អ្នក នោះ​អ្នក​នឹង​មានជីវិតរស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ប្រគល់ទៅវិញ​ទេ ចូរ​ដឹង​ថា​អ្នក​មុខជាស្លាប់មិនខាន គឺ​អ្នក និង​មនុស្ស​ទាំងអស់​ដែល​ជារបស់​អ្នក”។


អ័ប៊ីម្ម៉ាឡិច​ក៏​ហៅ​អ័ប្រាហាំ​មក ហើយ​មានរាជឱង្ការ​នឹង​គាត់​ថា​៖ “អ្នក​បាន​ធ្វើ​អី​ដល់​យើង​ដូច្នេះ​? តើ​យើង​បាន​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ឬ បានជា​អ្នក​នាំ​បាប​ដ៏ធំ​នេះ​មក​លើ​យើង និង​លើ​អាណាចក្រ​របស់យើង​ដូច្នេះ​? អ្នក​បាន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ដល់​យើង​ឡើយ”។


ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​គួរឲ្យ​គេ​ប្រព្រឹត្ត​នឹង​ប្អូនស្រី​របស់ពួកយើង ដូចជា​ស្រីពេស្យា​ឬ​?”៕


យូដា​និយាយថា​៖ “ឲ្យ​នាង​ទុក​វា​ទៅ ក្រែងលោ​យើង​ទៅជា​ទីមើលងាយ​។ មើល៍! ខ្ញុំ​បាន​ផ្ញើ​កូនពពែ​នេះ​ទៅ​ហើយ ប៉ុន្តែ​អ្នក​រក​នាង​មិនឃើញ​ផង”។


ខ្ញុំ​បាន​រកឃើញ​អ្វីដែល​ល្វីងជូរចត់​ជាង​សេចក្ដីស្លាប់​ទៅទៀត គឺ​មនុស្សស្រី​ដែល​ចិត្ត​របស់នាង​ជា​អន្ទាក់ និង​ជា​សំណាញ់ ហើយ​ដៃ​របស់នាង​ជា​ខ្នោះ​។ អ្នកដែល​ផ្គាប់ព្រះហឫទ័យ​ព្រះ នឹង​រួចផុត​ពី​នាង ប៉ុន្តែ​មនុស្សបាប​នឹង​ត្រូវ​នាង​ចាប់​វិញ​។


ជំនឿ​ដែល​អ្នក​មាន ចូរ​រក្សាទុក​នៅចំពោះ​ព្រះ​ដោយ​ខ្លួនឯង​ចុះ​។ មានពរ​ហើយ អ្នក​ដែល​មិន​ផ្ដន្ទាទោស​ខ្លួនឯង​ចំពោះ​អ្វីដែល​ខ្លួន​យល់ឃើញថាត្រឹមត្រូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម