Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:17 - ព្រះគម្ពីរខ្មែរសាកល

17 យូដា​និយាយថា​៖ “ខ្ញុំ​នឹង​ផ្ញើ​កូនពពែ​មួយ​ក្បាល​ពី​ហ្វូងសត្វ​មកឲ្យ”។ នាង​ក៏​និយាយថា​៖ “ទាល់តែ​លោក​ឲ្យ​របស់បញ្ចាំ​មួយ​សិន ទម្រាំតែ​លោក​ផ្ញើមក​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​ពី​ហ្វូង​មក​ឲ្យ​នាង»។ តែ​នាង​សួរ​ថា៖ «លោក​មាន​អ្វី​នឹង​បញ្ចាំ​ចិត្ត​ខ្ញុំ​ឬ​ទេ ទម្រាំ​តែ​លោក​បាន​ផ្ញើ​ពពែ​នោះ​មក​ដល់?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​ឲ្យ​នាង»។ នាង​តប​ទៅ​វិញ​ថា៖ «ចាស ខ្ញុំ​យល់​ព្រម តែ​លោក​ត្រូវ​បញ្ចាំ​អ្វី​មួយ​ទុក​ឲ្យ​ខ្ញុំ ទម្រាំ​ខ្ញុំ​បាន​ទទួល​កូន​ពពែ​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គាត់​ឆ្លើយ​ថា ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​១​ពី​ហ្វូង​មក​ឲ្យ តែ​នាង​សួរ​ថា អ្នក​មាន​អ្វី​នឹង​បញ្ចាំ​ចិត្ត​ខ្ញុំ​ឬ​ទេ ទំរាំ​តែ​បាន​ផ្ញើ​ពពែ​នោះ​មក​ដល់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 គាត់​ឆ្លើយ​ថា «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​ឲ្យ​នាង»។ តាម៉ារ​តប​ទៅ​វិញ​ថា៖ «ចា៎ស ខ្ញុំ​យល់​ព្រម តែ​អ្នក​ត្រូវ​បញ្ចាំ​អ្វី​មួយ​ទុក​ឲ្យ​ខ្ញុំ ទំរាំ​ខ្ញុំ​បាន​ទទួល​កូន​ពពែ​នោះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​ក៏​បែរទៅ​រក​តាម៉ារ​នៅក្បែរ​ផ្លូវ ហើយ​និយាយថា​៖ “មក៍! សូមឲ្យ​ខ្ញុំ​ចូលទៅឯ​នាង​ផង” ដ្បិត​គាត់​មិន​បាន​ដឹង​ថា​នាង​ជា​កូនប្រសាស្រី​របស់ខ្លួន​ឡើយ​។ នាង​ក៏​និយាយថា​៖ “តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ ដើម្បី​ចូលមកឯ​ខ្ញុំ​?”។


គាត់​និយាយថា​៖ “តើ​ខ្ញុំ​ត្រូវ​ឲ្យ​របស់បញ្ចាំ​អ្វី​ដល់​នាង​?”។ នាង​តបថា​៖ “ត្រា​របស់លោក ខ្សែ​របស់លោក និង​ឈើច្រត់​ដែល​នៅក្នុង​ដៃ​របស់លោក”។ យូដា​ក៏​ឲ្យ​ទៅ​នាង ហើយ​ចូលទៅឯ​នាង នោះ​នាង​មានផ្ទៃពោះ​ជាមួយ​គាត់​។


ក្រោយមក យូដា​ផ្ញើ​កូនពពែ​មួយ​ក្បាល​តាមរយៈ​ដៃ​របស់​មិត្តភក្ដិ​គាត់​ដែលជា​អ្នកអាឌូឡាម ដើម្បី​យក​របស់បញ្ចាំ​ពី​ដៃ​របស់​ស្ត្រី​នោះ​មកវិញ ប៉ុន្តែ​គាត់​រក​នាង​មិនឃើញសោះ​។


ចំពោះ​អ្នកដែល​ធានា​ឲ្យ​ជនមិនស្គាល់ ចូរ​យក​សម្លៀកបំពាក់​របស់គាត់ ចំពោះ​អ្នកដែល​ធានា​ឲ្យ​ស្រីក្រៅ ចូរ​យករបស់បញ្ចាំ​ចុះ​។


“រីឯ​ចៅហ្វាយ​ក៏​សរសើរ​អ្នកគ្រប់គ្រង​ទុច្ចរិត​នោះ ដោយសារ​គាត់​បាន​ប្រព្រឹត្ត​យ៉ាងឆ្លៀវឆ្លាត​។ ដ្បិត​កូនចៅ​នៃ​លោកីយ៍​នេះ​ឈ្លាសវៃ​ក្នុង​ជំនាន់​របស់​គេ ជាង​កូនចៅ​នៃ​ពន្លឺទៅទៀត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម