Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:8 - ព្រះគម្ពីរខ្មែរសាកល

8 ប៉ុន្តែ​ហេម័រ​និយាយ​នឹង​ពួកគេ​ថា​៖ “ចិត្ត​របស់​ស៊ីគែម​កូនប្រុស​ខ្ញុំ ប្រាថ្នាចង់បាន​កូនស្រី​របស់លោក​ខ្លាំងណាស់ សូម​ឲ្យ​នាង​ទៅ​វា ធ្វើជា​ប្រពន្ធ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្ដែ ហាម៉ោរ​និយាយ​ទៅ​កាន់​ពួកគេ​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ពេញ​ចិត្ត​នឹង​កូន​ស្រី​របស់​អ្នក​ខ្លាំង​ណាស់ ដូច្នេះ សូម​អ្នក​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​វា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ហា‌ម៉ោរ​បាន​និយាយ​ទៅ​កាន់​លោក​យ៉ាកុប និង​កូន​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ស្រឡាញ់​នាង​ក្រមុំ​នេះ​យ៉ាង​ខ្លាំង ដូច្នេះ សូម​មេត្តា​លើក​នាង​មក​ឲ្យ​វា​ធ្វើ​ជា​ភរិយា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហាម៉ោរ​ក៏​មាន​បន្ទូល​នឹង​គេ​ថា ស៊ីគែម​កូន​ខ្ញុំ​បាន​ពេញ​ចិត្ត​នឹង​កូន​ស្រី​របស់​អ្នក​ណាស់ ដូច្នេះ សូម​អ្នក​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ហាម៉ោរ​បាន​និយាយ​ទៅ​កាន់​យ៉ាកកូប និង​កូន​ថា៖ «ស៊ីគែម​កូន​របស់​ខ្ញុំ​ស្រឡាញ់​នាង​ក្រមុំ​នេះ​យ៉ាង​ខ្លាំង ដូច្នេះ សូម​មេត្តា​លើក​នាង​មក​ឲ្យ​វា​ធ្វើ​ជា​ភរិយា​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​របស់គាត់​ឈ្លក់វង្វេង​នឹង​ឌីណា​កូនស្រី​របស់​យ៉ាកុប​។ គាត់​ស្រឡាញ់​នាងក្រមុំ​នោះ ក៏​និយាយលួងលោមចិត្ត​នាង​។


នៅពេល​ឮ​អំពី​ហេតុការណ៍នេះ ពួក​កូនប្រុស​របស់​យ៉ាកុប​ក៏​មក​ពី​ទីវាល​វិញ​។ ពួកគេ​ម្នាក់ៗ​ឈឺចិត្ត ហើយ​ក្ដៅក្រហាយ​យ៉ាងខ្លាំង ពីព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើថោកទាប​ទាស់នឹង​អ៊ីស្រាអែល ដោយ​រួមដំណេក​ជាមួយ​កូនស្រី​របស់​យ៉ាកុប ដ្បិត​ការនេះ​មិន​គួរ​ធ្វើ​ឡើយ​។


សូម​ចងស្ពានមេត្រី​ជាមួយ​ពួកយើង​ទៅ គឺ​សូម​ឲ្យ​កូនស្រី​របស់ពួកលោក​មក​ពួកយើង ហើយ​យក​កូនស្រី​របស់ពួកយើង​សម្រាប់​ពួកលោក​ចុះ​។


ព្រលឹង​របស់ទូលបង្គំ​បាន​អស់ទៅ​គ្រប់ពេលវេលា ដោយសារតែ​សេចក្ដីប្រាថ្នា​ចំពោះ​ច្បាប់​របស់ព្រះអង្គ​។


ឱ​ព្រះ​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​ខំប្រឹងស្វែងរក​ព្រះអង្គ​! ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ រូបកាយ​របស់ទូលបង្គំ​ចង់បាន​ព្រះអង្គ​យ៉ាងខ្លាំង ដូច​នៅក្នុង​ស្រុក​រីងស្ងួត និង​ហួតហែង​គ្មាន​ទឹក​។


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយ​អន្ទះអន្ទែងចិត្ត​ចំពោះ​ទីធ្លា​របស់​ព្រះយេហូវ៉ា​; ចិត្ត និង​សាច់​ទូលបង្គំ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​ដ៏មានព្រះជន្មរស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម