Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:3 - ព្រះគម្ពីរខ្មែរសាកល

3 ចិត្ត​របស់គាត់​ឈ្លក់វង្វេង​នឹង​ឌីណា​កូនស្រី​របស់​យ៉ាកុប​។ គាត់​ស្រឡាញ់​នាងក្រមុំ​នោះ ក៏​និយាយលួងលោមចិត្ត​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស៊ីគែម​ក៏​ជាប់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​ណាស់ គាត់​ស្រឡាញ់​នាង ហើយ​និយាយ​លួង‌លោម​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ស៊ីគែម​ជំពាក់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​យ៉ាង​ខ្លាំង គាត់​ស្រឡាញ់​នាង ហើយ​ចង់​លួង‌លោម​ចិត្ត​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ឌីណា​ជា​កូន​យ៉ាកុប​ណាស់ ព្រម​ទាំង​ប្រតិព័ទ្ធ​នឹង​នាង​ផង ហើយ​និយាយ​លួង‌លោម​ដល់​នាង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស៊ីគែម​ជំពាក់​ចិត្ត​នឹង​ឌីណា ជា​កូន​របស់​យ៉ាកកូប​យ៉ាង​ខ្លាំង គាត់​ស្រឡាញ់​នាង ហើយ​ចង់​លួង​លោម​ចិត្ត​នាង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស៊ីគែម​កូនប្រុស​របស់​ហេម័រ​ជនជាតិហេវី​ជា​មេគ្រប់គ្រង​នៅ​ស្រុក​នោះ បាន​ឃើញ​នាង គាត់​ក៏​ចាប់​នាង​ទៅ​រួមដំណេក​ជាមួយ ហើយ​បង្ខូច​នាង​។


រួច​ស៊ីគែម​និយាយ​នឹង​ហេម័រ​ឪពុក​របស់គាត់​ថា​៖ “សូម​យក​នាងក្រមុំ​នេះ​ឲ្យ​ខ្ញុំ ធ្វើជា​ប្រពន្ធ​ផង”។


ដូច្នេះ​ឥឡូវនេះ កុំ​ខ្លាច​ឡើយ​។ ខ្ញុំ​នឹង​ផ្គត់ផ្គង់​ពួកបង និង​កូនចៅ​របស់ពួកបង”។ គាត់​ក៏​កម្សាន្តចិត្ត​ពួកគេ ហើយ​និយាយ​ស្រទន់​នឹង​ពួកគេ​។


ចូរ​និយាយ​ទៅកាន់​ដួងចិត្ត​របស់​យេរូសាឡិម ហើយ​ប្រកាស​ទៅ​នាង​ថា​: ‘ពលកម្មដ៏លំបាក​របស់នាង​បាន​បញ្ចប់​ហើយ សេចក្ដីទុច្ចរិត​របស់នាង​ត្រូវបាន​លើកលែង ហើយ​នាង​បាន​ទទួល​ទ្វេដង​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ចំពោះ​អស់ទាំង​បាប​របស់នាង’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម