Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:46 - ព្រះគម្ពីរខ្មែរសាកល

46 រួច​យ៉ាកុប​ប្រាប់​បងប្អូន​របស់គាត់​ថា​៖ “ចូរ​ប្រមូល​ដុំថ្ម​មក”។ ពួកគេ​ក៏​យក​ដុំថ្ម​មក​ធ្វើ​ជា​គំនរ ហើយ​ហូប​នៅ​ក្បែរ​គំនរ​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ហើយ​ប្រាប់​បង‌ប្អូន​របស់​លោក​ថា៖ «ចូរ​យក​ថ្ម​មក!»។ គេ​ក៏​ទៅ​យក​ថ្ម​មក​ដាក់​ជា​គំនរ រួច​នាំ​គ្នា​បរិ‌ភោគ​នៅ​លើ​គំនរ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 លោក​យ៉ាកុប​ប្រាប់​បងប្អូន​របស់​លោក​ថា៖ «សុំ​រើស​ថ្ម​មក!»។ គេ​ក៏​រើស​ថ្ម​មក​គរ​ជា​គំនរ​មួយ ហើយ​នាំ​គ្នា​បរិភោគ​នៅ​លើ​គំនរ​ថ្ម​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ហើយ​ប្រាប់​ដល់​បង​ប្អូន​ថា ចូរ​យក​ថ្ម​មក នោះ​គេ​ក៏​ទៅ​យក​ថ្ម​មក​ដាក់​ជា​គំនរ រួច​នាំ​គ្នា​បរិភោគ​នៅ​លើ​គំនរ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

46 យ៉ាកកូប​ប្រាប់​បង‌ប្អូន​របស់​គាត់​ថា៖ «សុំ​រើស​ថ្ម​មក!»។ គេ​ក៏​រើស​ថ្ម​មក​គរ​ជា​គំនរ​មួយ ហើយ​នាំ​គ្នា​បរិភោគ នៅ​លើ​គំនរ​ថ្ម​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:46
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​ក៏​យក​បងប្អូន​របស់គាត់​ទៅ​ជាមួយ​គាត់ ហើយ​ដេញតាម​យ៉ាកុប​ចម្ងាយផ្លូវ​ដើរ​ប្រាំពីរ​ថ្ងៃ ទើប​តាមប្រកៀក​នឹង​យ៉ាកុប​នៅ​តំបន់ភ្នំ​កាឡាត​។


រីឯ​រូបព្រះ​របស់លោកអ៊ំ បើ​លោកអ៊ំ​រកឃើញ​នៅជាមួយ​អ្នកណា អ្នកនោះ​មិន​ត្រូវ​រស់​ឡើយ​។ នៅចំពោះ​បងប្អូន​របស់យើង សូម​លោកអ៊ំ​សម្គាល់មើល​អ្វីដែល​ជារបស់​លោកអ៊ំ ពី​អ្វីៗ​ដែល​នៅជាមួយ​ខ្ញុំ ហើយ​សូម​យក​ទៅចុះ”។ យ៉ាកុប​មិន​បាន​ដឹង​ថា​រ៉ាជែល​បាន​លួច​រូបព្រះទាំងនោះ​ទេ​។


ដ្បិត​លោកអ៊ំ​បាន​ស្ទាបរក​ក្នុង​អីវ៉ាន់​ទាំងអស់​របស់ខ្ញុំ​ហើយ ចុះ​មាន​រកឃើញ​អីវ៉ាន់​ណា​ពី​ផ្ទះ​របស់លោកអ៊ំ​? សូម​ដាក់​នៅ​ទីនេះ នៅមុខ​បងប្អូន​របស់ខ្ញុំ និង​បងប្អូន​របស់លោកអ៊ំ ហើយ​ឲ្យ​ពួកគេ​វិនិច្ឆ័យ​រវាង​យើង​ទាំង​ពីរ​ចុះ​!


យ៉ាកុប​ក៏​យក​ថ្ម​មួយ​មក ហើយ​បញ្ឈរ​វា​ជា​បង្គោល​។


ឡាបាន់​ហៅ​គំនរនោះ​ថា “យេការ-សាហាឌូថា” រីឯ​យ៉ាកុប​ហៅ​វា​ថា “កាលេឌ” វិញ​។


បន្ទាប់មក យ៉ាកុប​ថ្វាយ​យញ្ញបូជា​នៅ​តំបន់ភ្នំ​នោះ ហើយ​ហៅ​បងប្អូន​របស់គាត់​មក​ហូប​អាហារ​។ ពួកគេ​ក៏​ហូប​អាហារ ហើយ​ស្នាក់​នៅ​តំបន់ភ្នំ​នោះ​មួយយប់​។


ពេល​សម្រាប់​បោះ​ថ្ម​ចោល និង​ពេល​សម្រាប់​ប្រមូល​ថ្ម​; ពេល​សម្រាប់​ឱប និង​ពេល​សម្រាប់​ទប់ខ្លួន​មិន​ឱប​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម