Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:11 - ព្រះគម្ពីរខ្មែរសាកល

11 លេអា​និយាយថា​៖ “ភ័ព្វសំណាង​មក​ដល់ហើយ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា កាដ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នាង​លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "កាដ" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​ស្រី​លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“កាដ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​លេអា​នឹក​ថា មាន​សំណាង​ហើយ នាង​ក៏​ឲ្យ​ឈ្មោះ​ថា កាឌ់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“កាដ”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីលផា​បាវបម្រើស្រី​របស់​លេអា​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​យ៉ាកុប​។


ស៊ីលផា​បាវបម្រើស្រី​របស់​លេអា បង្កើត​កូនប្រុស​ទីពីរ​ឲ្យ​យ៉ាកុប​។


កូនប្រុស​របស់​ស៊ីលផា​បាវបម្រើស្រី​របស់​លេអា មាន​កាដ និង​អេស៊ើរ​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​យ៉ាកុប​ដែល​កើតមក​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម​។


ពួក​កូនប្រុស​របស់​កាដ មាន​សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើរេលី​។


រីឯ​កាដ ពួករុករាន​នឹង​រុករាន​វា ប៉ុន្តែ​វា​នឹង​រុករាន​កែងជើង​គេ​វិញ​។


រីឯ​អ្នករាល់គ្នា​ដែល​បោះបង់ចោល​ព្រះយេហូវ៉ា ដែល​ភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដែល​រៀប​តុអាហារ​ថ្វាយ ‘ព្រះមានលាភ’ ដែល​ចាក់​ស្រាលាយ​ឲ្យពេញ​ថ្វាយ ‘ព្រះវាសនា’


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម