Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:8 - ព្រះគម្ពីរខ្មែរសាកល

8 ប៉ុន្តែ​ពួកគេ​តបថា​៖ “អត់បានទេ ទាល់តែ​ពេល​ហ្វូងសត្វ​ទាំងអស់​បាន​ជុំគ្នា​សិន ទើប​ប្រមៀល​ថ្ម​ចេញពី​មាត់​អណ្ដូង ហើយ​ឲ្យ​ចៀម​ផឹក​បាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្ដែ គេ​ឆ្លើយ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា ហើយ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញសិន ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គម្រប​អណ្ដូង​ឲ្យ​វា​ផឹក​ទឹក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​គេ​ឆ្លើយ​ថា មិន​កើត​ទេ ទាល់​តែ​ហ្វូង​ចៀម​ទាំង​អស់​បាន​មូល​មក​ព្រម ហើយ​បាន​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ នោះ​ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គំរប​អណ្តូង​ឲ្យ​វា​ផឹក​ទឹក»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កាលណា​ហ្វូងសត្វ​ទាំងអស់​បាន​ជុំគ្នា​នៅ​ទីនោះ ទើប​គេ​ប្រមៀល​ថ្ម​នោះ​ចេញពី​មាត់​អណ្ដូង ហើយ​ឲ្យ​ចៀម​ផឹក រួច​គេ​ដាក់​ថ្ម​នោះ​លើ​មាត់​អណ្ដូង​ត្រង់​កន្លែងដើម​វិញ​។


យ៉ាកុប​ក៏​និយាយថា​៖ “មើល៍! ថ្ងៃ​នៅ​ខ្ពស់​នៅឡើយ មិនមែន​ជា​ពេល​ត្រូវ​ប្រមូល​ហ្វូងសត្វ​ទេ​។ ចូរឲ្យ​ហ្វូងចៀម​ផឹក ហើយ​នាំទៅ​ឃ្វាល​ទៀត​ទៅ”។


ខណៈដែល​យ៉ាកុប​កំពុង​និយាយ​ជាមួយ​ពួកគេ រ៉ាជែល​ក៏​មក​ដល់​ជាមួយ​ហ្វូងចៀម​របស់​ឪពុក​នាង ដ្បិត​នាង​ជា​អ្នកគង្វាល​។


គឺ​ពួកគេ​និយាយថា​៖ “ពួកយើង​មិនអាច​ធ្វើ​រឿង​នេះ​បានឡើយ គឺមិនអាច​ឲ្យ​ប្អូនស្រី​របស់ពួកយើង​ទៅ​មនុស្ស​ដែល​គ្មានការកាត់ស្បែក​បានទេ ដ្បិត​ធ្វើ​ដូច្នោះ​ជា​សេចក្ដីអាម៉ាស់​ដល់​ពួកយើង​។


គេ​រៀប​ឲ្យ​យ៉ូសែប​ដោយឡែក រៀប​ឲ្យ​ពួកគេ​ដោយឡែក ហើយ​រៀប​ឲ្យ​ពួក​ជនជាតិអេហ្ស៊ីប​ដែល​ហូប​ជាមួយ​យ៉ូសែប​ដោយឡែក ពីព្រោះ​ជនជាតិអេហ្ស៊ីប​មិនអាច​ហូប​អាហារ​ជាមួយ​ជនជាតិហេព្រើរ​បានឡើយ ដ្បិត​ការនេះ​ជា​ការគួរឲ្យស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប​។


ពួកនាង​និយាយ​គ្នា​ថា៖ “តើ​នរណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​រូងផ្នូរ​ឲ្យ​ពួកយើង​?”


ក៏​ឃើញថា​ថ្ម​ត្រូវបាន​ប្រមៀលចេញ​ពី​មាត់​រូង​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម