Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:10 - ព្រះគម្ពីរខ្មែរសាកល

10 បន្ទាប់មក អ័ប្រាហាំ​លូក​ដៃ​យក​កាំបិត ដើម្បី​សម្លាប់​កូនប្រុស​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 បន្ទាប់​មក លោក​អ័ប្រា‌ហាំ​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត បម្រុង​នឹង​សម្លាប់​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បន្ទាប់​មក លោក​អប្រាហាំ​ទាញ​កាំបិត​បម្រុង​នឹង​អារ-ក​កូន​ធ្វើ​យញ្ញ‌បូជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គាត់​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត​មក​ប្រុង​នឹង​សំឡាប់​កូន

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បន្ទាប់​មក អ៊ីព្រហ៊ីម​ទាញ​កាំបិត​បំរុង​នឹង​អារ​ក​កូន ធ្វើ​ជា​គូរបាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក ពីព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់យើង”។


លុះ​ទៅ​ដល់​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​គាត់​ហើយ អ័ប្រាហាំ​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ រួច​រៀបចំ​អុស ហើយ​ចង​អ៊ីសាក​កូនប្រុស​របស់គាត់​ផ្ដេក​លើ​អាសនា នៅលើ​អុស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម