Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:25 - ព្រះគម្ពីរខ្មែរសាកល

25 ព្រះអង្គ​បាន​រំលាយ​ទីក្រុង​ទាំងនោះ និង​វាលទំនាប​ទាំងមូល ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​រស់នៅ​ទីក្រុង​ទាំងនោះ និង​អ្វីដែលដុះ​នៅ​ដី​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ‌អង្គ​បាន​បំផ្លាញ​ក្រុង​ទាំង​នោះ ស្រុក​វាល​ទាំង​មូល និង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំងរុក្ខជាតិ​ទាំង​អស់​ដែល​ដុះ​នៅ​លើ​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះអង្គ​បាន​រំលាយ​ក្រុង​ទាំង​នោះ តំបន់​វាល​រាប​ទាំង​មូល និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​ដុះ​នៅ​លើ​ដី ត្រូវ​វិនាស​អន្ត‌រាយ​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ទ្រង់​ក៏​បំផ្លាញ​ក្រុង​ទាំង​នោះ នឹង​ស្រុក​វាល​ទាំង​មូល ហើយ​អស់​ទាំង​មនុស្ស​នៅ​ទី​ក្រុង​នោះ នឹង​គ្រប់​ទាំង​អស់​ដែល​ដុះ​នៅ​ដី​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អុលឡោះ​បាន​រំលាយ​ក្រុង​ទាំង​នោះ តំបន់​វាល​រាប​ទាំង​មូល និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​រុក្ខជាតិ​ទាំង​ឡាយ​ដែល​ដុះ​នៅ​លើ​ដី ត្រូវ​វិនាស​អន្តរាយ​អស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡុត​ងើបភ្នែកឡើង ឃើញ​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​ដែល​មាន​ទឹក​គ្រប់ទីកន្លែង​រហូតដល់​សូអារ ដ្បិត​មុនដែល​ព្រះយេហូវ៉ា​បាន​បំផ្លាញ​សូដុម និង​កូម៉ូរ៉ា ទឹកដីនោះ​ដូចជា​សួន​របស់​ព្រះយេហូវ៉ា និង​ដូចជា​ដែនដី​អេហ្ស៊ីប


អាប់រ៉ាម​បាន​រស់នៅ​ក្នុង​ដែនដី​កាណាន ចំណែកឯ​ឡុត​វិញ គាត់​ទៅ​រស់នៅ​តាម​ទីក្រុង​នានា​នៃ​វាលទំនាប ហើយ​រើរោង​ទៅត្រឹម​សូដុម​។


ស្ដេច​ទាំង​ប្រាំអង្គ​នេះ​បាន​រួមកម្លាំងគ្នា​នៅ​ជ្រលងភ្នំ​ស៊ីឌីម (​ស៊ីឌីម​គឺ​សមុទ្រ​អំបិល​)​។


ក៏ធ្វើឲ្យ​ដី​ដែលផ្ដល់​ផលផ្លែ​ទៅជា​ដីប្រៃ ព្រោះតែ​ការអាក្រក់​របស់​អ្នកដែល​រស់នៅ​ទីនោះ​។


នោះ​បាប៊ីឡូន​ដែលជា​សិរីរុងរឿង​នៃ​អាណាចក្រ​នានា ជា​ភាពរុងរឿង​នៃ​មោទនភាព​របស់​ជនជាតិខាល់ដេ នឹង​បាន​ដូចជា​សូដុម និង​កូម៉ូរ៉ា​ដែល​ព្រះ​បាន​បំផ្លាញ​។


ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ដាក់ទោស​ទីក្រុង​នៃ​សូដុម និង​កូម៉ូរ៉ា​ដោយ​សេចក្ដីវិនាសសាបសូន្យ គឺ​បាន​ដុតឲ្យទៅជាផេះ ហើយ​ធ្វើឲ្យ​ពួកគេ​ទៅជា​គំរូ​ដល់​អ្នក​ជំនាន់ក្រោយ​ដែលមិនគោរពព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម