លូកា 9:59 - ព្រះគម្ពីរខ្មែរសាកល59 ព្រះអង្គមានបន្ទូលនឹងម្នាក់ទៀតថា៖“ចូរមកតាមខ្ញុំ!”។ អ្នកនោះទូលថា៖ “ព្រះអម្ចាស់អើយ សូមអនុញ្ញាតឲ្យទូលបង្គំទៅបញ្ចុះសពឪពុករបស់ទូលបង្គំជាមុនសិន”។ សូមមើលជំពូកKhmer Christian Bible59 ព្រះអង្គមានបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំចុះ» ប៉ុន្ដែអ្នកនោះទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦59 ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំ» អ្នកនោះទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ សូមអនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥59 ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤59 ទ្រង់មានបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន សូមមើលជំពូកអាល់គីតាប59 អ៊ីសាប្រាប់ទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះសុំអ៊ីសាថា៖ «សូមអ៊ីសាជាអម្ចាស់មេត្ដាអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុកសិន»។ សូមមើលជំពូក |