Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:33 - ព្រះគម្ពីរខ្មែរសាកល

33 នៅពេល​លោកទាំងពីរនោះ​កំពុងតែ​ចាកចេញ​ពី​ព្រះយេស៊ូវ ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។ គាត់​មិន​ដឹងថា​គាត់​កំពុង​និយាយ​អ្វី​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 កាល​អ្នក​ទាំង​ពីរ​នោះ​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ​ លោក​ពេត្រុស​បាន​ទូល​ទៅ​ព្រះយេស៊ូ​ថា៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាន​នៅ​ទីនេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បីទៅ​ គឺ​មួយ​សម្រាប់​លោក មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​ ប៉ុន្ដែ​គាត់​មិន​ដឹង​អំពី​អ្វី​ដែល​គាត់​កំពុង​និយាយ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ពេល​លោក​ទាំង​ពីរ​នោះ​កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូវ​ទៅ ពេត្រុស​ទូល​ថា៖ «លោក​គ្រូ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា» ដោយ​មិន​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 កាល​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 កាល​ម៉ូសា និង​អេលី‌យ៉េស​កំពុង​តែ​ចាក​ចេញ​ពី​អ៊ីសា​ទៅ ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជំរក​បី គឺ​មួយ​សម្រាប់​តួន មួយ​សម្រាប់​ម៉ូសា និង​មួយ​ទៀត​សម្រាប់​អេលី‌យ៉េស»។ ពេត្រុស​និយាយ​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 9:33
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ទូល​សុំ​សេចក្ដី​មួយ​ពី​ព្រះយេហូវ៉ា ជា​សេចក្ដីដែល​ខ្ញុំ​ស្វែងរក គឺ​ឲ្យ​ខ្ញុំ​រស់នៅ​ក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ខ្ញុំ ដើម្បី​ផ្ចង់មើល​សោភ័ណភាព​របស់​ព្រះយេហូវ៉ា និង​ដើម្បី​ស្វែងយល់​នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ​។


រីឯ​ទូលបង្គំ​វិញ ការដែលចូលទៅជិត​ព្រះ គឺជាការ​ល្អ​សម្រាប់​ទូលបង្គំ​; ទូលបង្គំ​បាន​យក​ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ទូលបង្គំ ដើម្បី​ប្រកាស​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​៕


នៅពេល​ព្រះយេស៊ូវ និងពួកសិស្ស​មកដល់​ហ្វូងមនុស្ស មាន​បុរស​ម្នាក់​ចូលមកជិត លុតជង្គង់​នៅមុខ​ព្រះអង្គ


ពេត្រុស​ក៏​ទូល​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ​! ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! បើសិន​ព្រះអង្គ​សព្វព្រះទ័យ ទូលបង្គំ​នឹង​សង់​រោង​បី​នៅ​ទីនេះ មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។


ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​សុំ​អ្វី​ទេ​។ តើ​អ្នករាល់គ្នា​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ឬ​ទទួលពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬទេ​?”។


ស៊ីម៉ូន​ទូល​តប​ថា៖ “លោកគ្រូ យើងខ្ញុំ​បាន​ធ្វើការនឿយហត់​ពេញ​មួយ​យប់ ចាប់​មិន​បាន​អ្វីសោះ ប៉ុន្តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់លោក”។


ខណៈដែល​គាត់​កំពុង​ទូល​សេចក្ដីទាំងនេះ​នៅឡើយ មាន​ពពក​គ្របពីលើ​ពួកគេ​។ នៅពេល​ចូល​ក្នុង​ពពក​នោះ ពួកគេ​ក៏​ភ័យខ្លាច​។


យ៉ូហាន​ទូល​តប​ថា​៖ “លោកគ្រូ យើងខ្ញុំ​បាន​ឃើញ​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​របស់លោក យើងខ្ញុំ​ក៏​ព្យាយាម​ហាមឃាត់​គាត់ ពីព្រោះ​គាត់​មិន​បាន​មកតាម​លោក​ជាមួយ​យើងខ្ញុំ​ទេ”។


ភីលីព​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះ​បិតា​ដល់​យើងខ្ញុំ​ផង នោះ​យើងខ្ញុំ​ស្កប់ចិត្ត​ហើយ”។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម