Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:49 - ព្រះគម្ពីរខ្មែរសាកល

49 ខណៈដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅឡើយ មាន​ម្នាក់​មក​ពី​ផ្ទះ​អ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា​៖ “កូនស្រី​របស់លោក​ស្លាប់​ហើយ កុំ​រំខាន​លោកគ្រូ​ទៀតអី”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

49 ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ មាន​មនុស្ស​ម្នាក់​មក​ពី​ផ្ទះ​របស់​ប្រធាន​សាលា​ប្រជុំ​ ប្រាប់​លោក​យៃរ៉ូស​ថា៖​ «កូន​ស្រី​របស់​លោក​ស្លាប់​ហើយ​ កុំ​រំខាន​លោក​គ្រូ​ទៀត​អី»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ​នោះ ជម្រាប​ថា៖ «កូន​ស្រី​លោក​ស្លាប់​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ទៀត​អី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរូស​ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​គាត់​ថា កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោក​គ្រូ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

49 កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​តួន​ធ្វើ​អ្វី​ទៀត!»។

សូមមើលជំពូក ចម្លង




លូកា 8:49
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​អ័ហាស​តបថា​៖ “យើង​នឹង​មិន​សុំ​ទេ ហើយក៏​មិន​ល្បងល​ព្រះយេហូវ៉ា​ដែរ”។


ព្រះយេស៊ូវ​បាន​ជ្រាប ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើឲ្យ​ស្ត្រី​នេះ​មានអំពល់​ដូច្នេះ​? នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​ខ្ញុំ​ហើយ​។


នៅពេល​ព្រះយេស៊ូវ​កំពុង​តែ​មានបន្ទូល​នឹង​ពួកគេ​អំពី​ការទាំងនេះ មើល៍! មាន​មេគ្រប់គ្រង​ម្នាក់​មក​ថ្វាយបង្គំ​ព្រះអង្គ ទូល​ថា​៖ “កូនស្រី​របស់ខ្ញុំ​ទើបតែ​ស្លាប់ ប៉ុន្តែ​សូម​ទៅ​ដាក់​ដៃ​របស់លោក​លើ​នាង​ផង នោះ​នាង​នឹង​រស់”។


ពេលនោះ មាន​ម្នាក់​ក្នុង​ពួក​អ្នកគ្រប់គ្រងសាលាប្រជុំ​ឈ្មោះ​យ៉ៃរ៉ុស​បាន​មក​។ គាត់​ឃើញ​ព្រះអង្គ​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះអង្គ


អ្នកនោះ​ក៏​តប​ពី​ក្នុង​ផ្ទះ​ថា​: ‘កុំ​រំខាន​ខ្ញុំ​អី ទ្វារ​បាន​បិទ​ហើយ កូន​ៗ​របស់ខ្ញុំ​ក៏​ដេក​លើ​គ្រែ​ជាមួយ​ខ្ញុំ​ដែរ ខ្ញុំ​មិនអាច​ក្រោកទៅ​យក​អ្វី​ឲ្យ​ឯង​បានទេ’។


ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ទៅ​ជាមួយ​ពួកគេ​។ ពេល​ព្រះអង្គ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ មេទាហានលើមួយរយនាក់​ក៏​ចាត់​ពួក​មិត្តភក្ដិ​ឲ្យមក​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ កុំឲ្យ​រំខាន​ព្រះអង្គ ដ្បិត​ទូលបង្គំ​មិន​ស័ក្ដិសម​នឹង​ទទួល​ព្រះអង្គ​មក​ក្រោម​ដំបូល​ផ្ទះ​របស់ទូលបង្គំ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម