Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:39 - ព្រះគម្ពីរខ្មែរសាកល

39 “ចូរ​ត្រឡប់ទៅ​ផ្ទះ​របស់អ្នក​វិញ ហើយ​រៀបរាប់ថា​ព្រះ​បាន​ធ្វើ​យ៉ាងណា​ដល់​អ្នក”។ គាត់​ក៏​ចេញទៅ ហើយ​ប្រកាស​នៅ​ទីក្រុង​ទាំងមូល​ថា​ព្រះយេស៊ូវ​បាន​ធ្វើ​យ៉ាងណា​ដល់​គាត់។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 «ចូរ​ត្រលប់ទៅ​ផ្ទះ​របស់​អ្នក​វិញ​ ហើយ​រៀប​រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក»។​ គាត់​ក៏​ចេញ​ទៅ​ពាសពេញ​ក្រុង​ទាំងមូល​ប្រកាស​ប្រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ ហើយ​ប្រកាស​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក»។ គាត់​ក៏​ចេញ​ទៅ ហើយ​ប្រកាស​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ចូរ​វិល​ទៅ​ឯ​ផ្ទះ​អ្នក​ទៅ ហើយ​ប្រាប់​ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក​វិញ គាត់​ក៏​ទៅ​ផ្សាយ​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់​ដែល​អ៊ីសា​បាន​ប្រោស​ដល់​គាត់។

សូមមើលជំពូក ចម្លង




លូកា 8:39
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​មក​ស្ដាប់​ចុះ អស់អ្នក​ដែល​កោតខ្លាច​ព្រះ​អើយ​! ខ្ញុំ​នឹង​ថ្លែង​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ព្រលឹង​របស់ខ្ញុំ​។


ប៉ុន្តែ​នៅពេល​ចេញទៅ បុរស​នោះ​ចាប់ផ្ដើម​ប្រកាស​យ៉ាងច្រើន និង​ផ្សាយ​ដំណឹង​នេះ​។ ដូច្នេះ ព្រះអង្គ​មិនអាច​យាង​ចូល​ក្នុង​ទីក្រុង​ដោយ​បើកចំហ​បានទៀតឡើយ គឺ​ព្រះអង្គ​គង់នៅ​ខាងក្រៅ​ត្រង់​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​គេ​ក៏​មករក​ព្រះអង្គ​ពីគ្រប់ទិសទី​៕


នៅពេល​ព្រះអង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​មាន​អារក្សចូល​ពីមុន​ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​គាត់​បាន​នៅ​ជាមួយ​ព្រះអង្គ​។


ប៉ុន្តែ​ព្រះអង្គ​មិន​អនុញ្ញាត​ទេ ផ្ទុយទៅវិញ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា៖“ចូរ​ទៅផ្ទះវិញ ទៅ​រក​ជនរួមជាតិ​របស់អ្នក​ចុះ ហើយ​ប្រាប់​ពួកគេ​ថា​ព្រះអម្ចាស់​បាន​ធ្វើ​យ៉ាងណា​ដល់​អ្នក និង​ថា​ព្រះអង្គ​ទ្រង់​មេត្តា​យ៉ាងណា​ដល់​អ្នក”។


បុរស​ដែល​អារក្ស​បាន​ចេញ​នោះ ទូល​អង្វរ​ព្រះយេស៊ូវ​ឲ្យ​គាត់​បាន​នៅ​ជាមួយ​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ឲ្យ​គាត់​ទៅវិញ ដោយ​មានបន្ទូលថា​៖


នៅពេល​ព្រះយេស៊ូវ​យាង​ត្រឡប់មកវិញ ហ្វូងមនុស្ស​ក៏​ទទួលស្វាគមន៍​ព្រះអង្គ ដ្បិត​ពួកគេ​ទាំងអស់គ្នា​កំពុង​រង់ចាំ​ព្រះអង្គ​។


“មក៍! មើល​ម្នាក់​ដែល​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​។ អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?”។


ប្រសិនបើ​អ្នកណា​មិន​គិតគូរ​ដល់​សាច់ញាតិ​របស់ខ្លួន ជាពិសេស​ក្រុមគ្រួសារ​របស់ខ្លួន អ្នកនោះ​បាន​បដិសេធ​ជំនឿ ហើយ​អាក្រក់ជាង​អ្នក​មិនជឿ​ទៅទៀត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម