Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:17 - ព្រះគម្ពីរខ្មែរសាកល

17 ដ្បិត​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​សម្ដែង​ឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​អ្វីដែល​មិន​ត្រូវបាន​ដឹង និង​មិន​ត្រូវបាន​លាតត្រដាង​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ដែល​នឹង​មិន​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ និង​យក​មក​បើក​ចំហ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង ដែល​មិន​ត្រូវ​បើក​សម្ដែង​ឲ្យ​ឃើញ ឬ​អ្វី​សម្ងាត់​ដែល​មិន​ត្រូវ​ឲ្យ​ដឹង ហើយ​យក​ទៅ​ដាក់​នៅ​ទី​ភ្លឺ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង​ក៏​នឹង​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ឲ្យ​ដឹង ហើយ​យក​ទៅ​ដាក់​នៅ​ពន្លឺ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 គ្រប់​ការ​លាក់​កំបាំង នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង ក៏​នឹង​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។

សូមមើលជំពូក ចម្លង




លូកា 8:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្វីត្បិតតែ​គាត់​លាក់បាំង​សម្អប់​ដោយ​ការបញ្ឆោត​ក៏ដោយ ប៉ុន្តែ​ការអាក្រក់​របស់គាត់​នឹង​ត្រូវបាន​លាតត្រដាង​នៅមុខ​អង្គប្រជុំ​។


ជាការពិត ព្រះ​នឹង​នាំ​កិច្ចការ​ទាំងអស់​ទៅ​ក្នុង​ការជំនុំជម្រះ រួមទាំង​អ្វីៗ​ទាំងអស់​ដែល​លាក់កំបាំង​ផង មិនថា​ល្អ មិនថា​អាក្រក់​៕​៚


“ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ពីព្រោះ​គ្មាន​ការ​លាក់បាំង​អ្វីដែល​មិន​ត្រូវបាន​សម្ដែងឲ្យឃើញ ហើយក៏​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​ដឹង​នោះ​ដែរ​។


ដូច្នេះ គ្មាន​ការ​សម្ងាត់​អ្វី​ដែល​មិន​ត្រូវបាន​សម្ដែង​ឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​អ្វី​ដែល​មិន​ត្រូវ​បាន​លាតត្រដាង​ដែរ​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម