Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:32 - ព្រះគម្ពីរខ្មែរសាកល

32 គឺ​ប្រៀបដូចជា​ក្មេង​ៗ​អង្គុយ​តាម​ផ្សារ ដែល​ស្រែកដាក់​គ្នាទៅវិញទៅមក​ថា​: ‘ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំសោក​ដែរ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ពួកគេ​ប្រៀប​បាន​ដូចជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ស្រែក​ទៅ​ពួក​គ្នា​វា​ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួកឯង​ តែ​ពួកឯង​មិន​រាំ​ទេ​ ហើយ​យើង​ស្មូត្រ​ តែ​ពួកឯង​មិន​យំ​សោក​សោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 គឺ​គេ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា "យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ឯង​មិន​បាន​យំ​សោះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 គឺ​គេ​ប្រៀប​បី​ដូច​ជា​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ក៏​ពុំ​ព្រម​យំ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 គឺ​គេ​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គឺ​គេ​ប្រៀប​បី​ដូច​ជា​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​សូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ក៏​ពុំ​ព្រម​យំ​ដែរ”។

សូមមើលជំពូក ចម្លង




លូកា 7:32
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្ដេចក៏​មាន​ប្រាក់​នៅក្នុង​ដៃ​របស់​មនុស្សល្ងង់​ដើម្បី​ទិញ​ប្រាជ្ញា ពេល​គាត់​គ្មាន​វិចារណញ្ញាណ​ដូច្នេះ​?


កន្លែងសាធារណៈ​ក្នុង​ទីក្រុង​នឹង​ពេញ​ដោយ​ក្មេងប្រុស​ក្មេងស្រី ដែល​រត់លេង​ក្នុង​កន្លែងសាធារណៈ​នៃ​ទីក្រុងនោះ’។


ប្រមាណជា​ម៉ោងប្រាំបួនព្រឹក​លោក​ចេញទៅ​ឃើញ​អ្នកផ្សេងទៀត​ឈរ​នៅតាម​ផ្សារ​ទាំង​គ្មានការងារធ្វើ


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា​៖​“តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅនឹង​អ្វី​? តើ​ពួកគេ​ប្រៀបដូចជា​អ្វី​?


ដ្បិត​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក ទាំង​មិន​ហូប​នំប៉័ង ទាំង​មិន​ផឹក​ស្រាទំពាំងបាយជូរ​ផង អ្នករាល់គ្នា​ក៏​និយាយថា​: ‘គាត់​មានអារក្សចូល​!’


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម