Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:49 - ព្រះគម្ពីរខ្មែរសាកល

49 ផ្ទុយទៅវិញ អ្នក​ដែល​ឮ​ពាក្យរបស់ខ្ញុំ ហើយ​មិន​ប្រព្រឹត្តតាម ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​នៅលើ​ដី​ដោយគ្មាន​គ្រឹះ​។ នៅពេល​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះនោះ វា​ក៏​រលំ​ភ្លាម ហើយ​ការខូចខាត​នៃ​ផ្ទះ​នោះ​ធ្ងន់ធ្ងរ​ណាស់”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

49 អ្នក​ដែល​ឮ​ពាក្យ​ខ្ញុំ​ ហើយ​មិន​ប្រព្រឹត្ដ​តាម​ ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី​ដោយ​គ្មាន​គ្រឹះ​ ពេល​ខ្សែ​ទឹក​បោក​បក់​ផ្ទះ​នោះ​ វា​ក៏​ដួល​រលំ​ភ្លាម​ ហើយ​សេចក្ដី​អន្ដរាយ​នៃ​ផ្ទះ​នោះ​ធំ​សម្បើម»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ចំណែក​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ដោយ​គ្មាន​គ្រឹះ។ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះនឹង​ផ្ទះនោះ ផ្ទះ​នោះ​ក៏​រលំ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 តែ​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ឥត​ដាំ​ជើង​សសរ​សោះ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះ​ត្រូវ ផ្ទះ​នោះ​ក៏​រលំ​ទៅ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

49 ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ដ​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។

សូមមើលជំពូក ចម្លង




លូកា 6:49
30 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ដើរ​ដោយ​ទៀងត្រង់​នឹង​បាន​សង្គ្រោះ រីឯ​អ្នកដែល​បង្វៀច​ផ្លូវ​របស់ខ្លួន​នឹង​ដួល​ក្នុងមួយរំពេច​។


ដូច្នេះ ចូរ​ប្រព្រឹត្ត និង​កាន់តាម​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បង្គាប់​អ្នករាល់គ្នា​ចុះ ប៉ុន្តែ​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​ពួកគេ​ឡើយ ពីព្រោះ​ពួកគេ​ចេះតែ​និយាយ ហើយ​មិន​ធ្វើ​ទេ​។


ពេលនោះ មនុស្ស​ជាច្រើន​នឹង​ត្រូវបាន​ធ្វើឲ្យជំពប់ដួល ពួកគេ​នឹង​ក្បត់​គ្នាទៅវិញទៅមក ហើយ​ស្អប់​គ្នាទៅវិញទៅមក​;


ប៉ុន្តែ​គ្មាន​ឫស​នៅក្នុង​ខ្លួនគេ​ទេ ហើយ​នៅបានតែមួយរយៈ​ប៉ុណ្ណោះ​។ លុះដល់​ពេល​មាន​ទុក្ខវេទនា ឬ​ការបៀតបៀន​ដោយសារតែ​ព្រះបន្ទូល ពួកគេ​ក៏​ជំពប់ដួលភ្លាម​។


បាវបម្រើ​នោះ​ដែល​បាន​ដឹង​បំណង​របស់​ចៅហ្វាយ តែ​មិន​បាន​ត្រៀមខ្លួន ឬ​ធ្វើ​តាម​បំណង​របស់​លោក អ្នកនោះ​នឹង​ត្រូវ​វាយ​យ៉ាងច្រើន​។


“ប៉ុន្តែ​អ្នកស្រុក​របស់​លោក​ស្អប់​លោក ពួកគេ​ក៏​ចាត់​ទូត​ម្នាក់​ឲ្យទៅ​តាមក្រោយ​លោក ទូលថា​: ‘យើងខ្ញុំ​មិន​ចង់ឲ្យ​ម្នាក់នេះ​សោយរាជ្យ​លើ​យើងខ្ញុំ​ទេ’។


រីឯ​ពួក​ខ្មាំងសត្រូវ​ទាំងនេះ​របស់យើង ដែល​មិន​ចង់ឲ្យ​យើង​សោយរាជ្យ​លើ​ពួកគេ ចូរ​នាំមក​ទីនេះ ហើយសម្លាប់ចោល​នៅមុខ​យើង​ទៅ!’”។


“ហេតុអ្វីបានជា​អ្នករាល់គ្នា​ហៅ​ខ្ញុំ​ថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ ប៉ុន្តែ​មិន​ប្រព្រឹត្តតាម​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ​?


គឺ​ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​ដែល​ជីក​ដី​យ៉ាងជ្រៅ ហើយ​ចាក់​គ្រឹះ​នៅលើ​ថ្មដា​។ នៅពេល​មាន​ទឹកជំនន់ ហើយ​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ក៏​មិន​អាច​ធ្វើឲ្យ​ផ្ទះនោះ​រង្គើ​បាន​ទេ ពីព្រោះ​ត្រូវបាន​សាងសង់​យ៉ាងរឹងមាំ​។


នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងអស់​នេះ​ដល់​ប្រជាជន​ដែល​កំពុងស្ដាប់​ហើយ ព្រះអង្គ​ក៏​យាង​ចូលទៅ​កាពើណិម​។


អស់ទាំង​មែក​នៅ​ជាប់​នឹងខ្ញុំ​ដែល​មិន​បង្កើត​ផល ព្រះអង្គ​យក​មែកនោះ​ចេញ រីឯ​អស់ទាំង​មែក​ដែល​បង្កើត​ផល ព្រះអង្គ​លះ​មែកនោះ ដើម្បីឲ្យ​បង្កើត​ផល​កាន់តែច្រើន​។


ខ្ញុំ​ដឹង​ហើយ​ថា ក្រោយពី​ខ្ញុំ​ចាកចេញទៅ ចចក​ដ៏កំណាច​នឹង​ចូលមក​ក្នុងចំណោម​អ្នករាល់គ្នា ដោយ​ឥត​ត្រាប្រណី​ហ្វូងចៀម​ឡើយ


នៅ​សាលាប្រជុំ​ទាំងអស់ ខ្ញុំព្រះបាទ​បង្ខំ​ពួកគេ​ឲ្យ​និយាយប្រមាថព្រះ​ជាញឹកញាប់ ដោយ​ដាក់ទណ្ឌកម្ម​ពួកគេ​។ ខ្ញុំព្រះបាទ​មានចិត្តក្ដៅក្រហាយ​កាន់តែខ្លាំង​ចំពោះ​ពួកគេ ក៏​បៀតបៀន​ពួកគេ​រហូតដល់​ទីក្រុង​នានា​នៅ​ស្រុកក្រៅ​ទៀតផង​។


ដោយហេតុនេះ ខ្ញុំក៏​មិន​អាច​ទ្រាំ​តទៅទៀត​បាន បានជា​ខ្ញុំ​ចាត់​ធីម៉ូថេ​ឲ្យមក ដើម្បីឲ្យ​ដឹង​អំពី​ជំនឿ​របស់អ្នករាល់គ្នា ក្រែងលោ​មេល្បួង​បាន​ល្បួង​អ្នករាល់គ្នា ហើយ​ការនឿយហត់​របស់យើង​ទៅជាឥតប្រយោជន៍​វិញ​។


ប្រសិនបើ​ក្រោយពី​ពួកគេ​រួចផុត​ពី​សេចក្ដីសៅហ្មង​របស់​ពិភពលោក​នេះ​តាមរយៈ​ចំណេះដឹង​អំពី​ព្រះអម្ចាស់ និង​ព្រះសង្គ្រោះ​នៃយើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅហើយ ប៉ុន្តែ​ជាប់ជំពាក់​នឹង​សេចក្ដី​ទាំងនេះ​ម្ដងទៀត ហើយ​ត្រូវ​វា​បង្ក្រាប នោះ​សភាព​ចុងក្រោយ​នឹង​ត្រឡប់ជា​អាក្រក់ជាង​សភាព​ដើម​ទៅទៀត សម្រាប់​ពួកគេ​។


ពួកគេ​បាន​ចេញ​ពី​យើង​ទៅ ប៉ុន្តែ​ពួកគេ​មិនមែន​ជា​គ្នា​យើង​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​ជា​គ្នា​យើង​មែន ម្ល៉េះសម​ពួកគេ​បាន​បន្ត​នៅ​ជាមួយ​យើង​; ប៉ុន្តែ​ពួកគេ​ចេញទៅ​ដើម្បីឲ្យ​ច្បាស់​ថា ពួកគេ​ទាំងអស់គ្នា​មិនមែន​ជា​គ្នា​យើង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម