Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:33 - ព្រះគម្ពីរខ្មែរសាកល

33 ប្រសិនបើ​អ្នករាល់គ្នា​ធ្វើល្អ ចំពោះ​តែ​អ្នក​ដែល​ធ្វើល្អ​ដល់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? សូម្បីតែ​ពួក​មនុស្សបាប​ក៏​ធ្វើ​ដូច្នោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ដ្បិត​បើ​អ្នក​រាល់គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​មនុស្ស​ដែល​ធ្វើ​ល្អ​នឹង​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​មាន​គុណ​បំណាច់​អ្វី?​ សូម្បីតែ​ពួក​មនុស្ស​បាប​ក៏​ធ្វើ​ដូចគ្នា​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​អស់​អ្នក​ដែល​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​ដូច្នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ហើយ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ចំពោះ​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នឹង​ខ្លួន​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 6:33
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់​ដើម្បី​ចម្រើន​ខ្លួនឯង និង​អ្នកដែល​ជូន​ជំនូន​ដល់​អ្នកមាន នឹង​មានតែ​ភាពខ្វះខាត​ប៉ុណ្ណោះ​។


រីឯ​អភិជន​វិញ គេ​គិតគូរ​ការថ្លៃថ្នូរ ហើយ​អ្នកនោះ​ឈរមាំ​ដោយ​ការថ្លៃថ្នូរ​។


ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? តាមពិត សូម្បីតែ​ពួក​មនុស្សបាប​ក៏​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ពួកគេ​ដែរ​។


ប្រសិនបើ​អ្នករាល់គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​ពី​គេ​មកវិញ តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? សូម្បីតែ​ពួក​មនុស្សបាប​ក៏​ឲ្យ​មនុស្សបាប​ខ្ចី​ដែរ ដើម្បី​ទទួលបាន​គ្រប់ចំនួន​វិញ​។


ចូរបង្គាប់ពួកគេ​ឲ្យ​ធ្វើល្អ ឲ្យ​មានស្ដុកស្ដម្ភ​ខាងឯ​ការប្រព្រឹត្ត​ល្អ មាន​ចិត្តទូលាយ និង​មាន​ចិត្តចែករំលែក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម