Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:37 - ព្រះគម្ពីរខ្មែរសាកល

37 ហើយក៏​គ្មានអ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរ​ថ្មី​នឹង​ទម្លាយ​ថង់ស្បែក នោះ​ស្រាទំពាំងបាយជូរ​ក៏​ហូរចេញ ហើយ​ថង់ស្បែក​ក៏​ខូច​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 ក៏​គ្មាន​អ្នកណា​ច្រក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ផ្ទុះ រួច​ធ្លាយ​ស្រា​ចេញ​មក ហើយ​ថង់​ស្បែក​នឹង​ត្រូវ​ខូច​ខាត​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​នោះ​ធ្លុះ បណ្ដាល​ឲ្យ​ស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ក៏​គ្មាន​អ្នក​ណា​ដែល​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី នឹង​ទំលាយ​ថង់​ស្បែក​ហូរ​ចេញ​មក ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​នោះ​ធ្លុះ​បណ្ដាល​ឲ្យ​ស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន

សូមមើលជំពូក ចម្លង




លូកា 5:37
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​ទូលបង្គំ​បាន​ដូចជា​ថង់ស្បែក​នៅក្នុង​ផ្សែង​ក៏ដោយ ក៏​ទូលបង្គំ​មិន​ភ្លេច​បទបញ្ញត្តិ​របស់ព្រះអង្គ​ឡើយ​។


ហើយក៏គ្មាន​អ្នកណា​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ បើធ្វើដូច្នោះ ធ្វើឲ្យ​ថង់ស្បែក​ធ្លាយ ស្រាទំពាំងបាយជូរ​ក៏​ហូរចេញ ហើយ​ថង់ស្បែក​ក៏​ខូច​។ ផ្ទុយទៅវិញ គេ​តែងតែ​ចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី ទើប​រក្សាទុក​បាន​ទាំងពីរ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖“គ្មានអ្នកណា​ហែក​យក​កំណាត់​ពី​សម្លៀកបំពាក់​ថ្មី​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ បើធ្វើដូច្នោះ ទាំង​សម្លៀកបំពាក់​ថ្មី​ក៏​រហែក ហើយ​កំណាត់​ពី​សម្លៀកបំពាក់​ថ្មី​ក៏​មិន​ត្រូវ​នឹង​សម្លៀកបំពាក់​ចាស់​ដែរ​។


ផ្ទុយទៅវិញ ត្រូវតែចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម