Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:42 - ព្រះគម្ពីរខ្មែរសាកល

42 ព្រលឹមឡើង ព្រះយេស៊ូវ​យាង​ចេញទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​។ ហ្វូងមនុស្ស​ក៏​ខំរក​ព្រះអង្គ លុះ​មកដល់​កន្លែងដែល​ព្រះអង្គ​គង់នៅ ពួកគេ​ក៏​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាកចេញ​ពី​ពួកគេឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 លុះ​ព្រឹក​ឡើង​ ព្រះអង្គ​ក៏​ចេញ​ទៅ​កន្លែង​ស្ងាត់​មួយ​ ហើយ​បណ្ដាជន​បាន​តាម​រក​ព្រះអង្គ​ កាល​ពួកគេ​បាន​មក​ជួប​ព្រះអង្គ​ហើយ​ ក៏​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាក​ចេញ​ពី​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 លុះ​ព្រឹក​ឡើង ព្រះ‌អង្គ​យាង​ចេញ​ទៅ​កន្លែង​ស្ងាត់។ មហា‌ជន​នាំ​គ្នា​តាម​រក​ព្រះ‌អង្គ ហើយ​ពេល​គេ​បាន​ជួប​ព្រះ‌អង្គ គេ​ឃាត់​មិន​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ពួក​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​ព្រះអង្គ។ លុះ​ជួប​ហើយ គេ​ឃាត់​ព្រះអង្គ​ឲ្យ​នៅ​ជា​មួយ មិន​ចង់​ឲ្យ​យាង​ចាក​ចោល​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 លុះ​ព្រឹក​ឡើង ទ្រង់​យាង​ចេញ​ទៅ​ឯ​កន្លែង​ស្ងាត់ ឯ​បណ្តា​មនុស្ស​គេ​តាម​រក​ទ្រង់ ក៏​មក​ដល់ ហើយ​ឃាត់​ទ្រង់ ដើម្បី​មិន​ឲ្យ​ទ្រង់​យាង​ចេញ​ពី​គេ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 លុះ​ព្រលឹម​ឡើង អ៊ីសា​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​គាត់។ លុះ​ជួប​ហើយ គេ​ឃាត់​អ៊ីសា​ឲ្យ​នៅ​ជា​មួយ មិន​ចង់​ឲ្យ​ចាក​ចោល​គេ​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 4:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​នៅពេល​ចេញទៅ បុរស​នោះ​ចាប់ផ្ដើម​ប្រកាស​យ៉ាងច្រើន និង​ផ្សាយ​ដំណឹង​នេះ​។ ដូច្នេះ ព្រះអង្គ​មិនអាច​យាង​ចូល​ក្នុង​ទីក្រុង​ដោយ​បើកចំហ​បានទៀតឡើយ គឺ​ព្រះអង្គ​គង់នៅ​ខាងក្រៅ​ត្រង់​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​គេ​ក៏​មករក​ព្រះអង្គ​ពីគ្រប់ទិសទី​៕


ពួកគេ​ក៏​ទទូច​ដល់​ព្រះអង្គ​ថា​៖ “សូម​ស្នាក់នៅ​ជាមួយ​ពួកយើង​សិន​ទៅ ពីព្រោះ​ជិតល្ងាច ណាមួយ​ថ្ងៃ​ក៏​លិច​ហើយ​ដែរ​!” ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចូលទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ​។


នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​ចេញទៅ​ភ្នំ​ដើម្បី​អធិស្ឋាន ហើយ​ព្រះអង្គ​ទ្រង់​អធិស្ឋាន​ទៅ​ព្រះ​ពេញមួយយប់​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាហារ​របស់ខ្ញុំ គឺ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក និង​បង្ហើយ​ការងារ​របស់​ព្រះអង្គ​។


ដូច្នេះ នៅពេល​ពួក​ជនជាតិសាម៉ារី​មករក​ព្រះអង្គ ពួកគេ​ក៏​សុំ​ព្រះអង្គ​ឲ្យ​ស្នាក់នៅ​ជាមួយ​ពួកគេ នោះ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​ពីរ​ថ្ងៃ​។


ដូច្នេះ នៅពេល​ហ្វូងមនុស្ស​ឃើញ​ថា ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទីនោះ ពួកគេ​ក៏​ជិះ​ទូកតូច​ទាំងនោះ​ទៅ​កាពើណិម​តាមរក​ព្រះយេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម