Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:40 - ព្រះគម្ពីរខ្មែរសាកល

40 លុះដល់​ពេល​ថ្ងៃលិច អស់អ្នក​ដែល​មាន​អ្នក​ឈឺ​ដោយ​រោគា​ផ្សេងៗ​ក៏​នាំ​អ្នកឈឺទាំងនោះ​មក​រក​ព្រះអង្គ​។ ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា ដោយ​ដាក់​ព្រះហស្ត​លើ​ពួកគេ​ម្នាក់ៗ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 នៅ​ពេល​ថ្ងៃ​លិច​ អស់​អ្នក​ដែល​មាន​បងប្អូន​មាន​ជំងឺ​រោគា​ផ្សេងៗ​បាន​នាំ​ពួក​អ្នក​ជំងឺ​ទាំង​នោះ​មក​ឯ​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រោស​ពួក​អ្នក​ជំងឺ​ឲ្យ​ជា​សះស្បើយ​ដោយ​ដាក់​ព្រះហស្ដ​លើ​ពួកគេ​ម្នាក់​ម្ដងៗ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 លុះ​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង‌ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ បាន​នាំ​អ្នក​ទាំង​នោះ​មក​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​បាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បងប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះ‌យេស៊ូ។ ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ដល់​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង​ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ គេ​នាំ​អ្នក​ទាំង​នោះ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា ដោយ​ដាក់​ព្រះ‌ហស្ត​លើ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បង​ប្អូន​ដែល​មាន​ជំងឺ​ផ្សេង​ៗ​មក​រក​អ៊ីសា។ អ៊ីសា​ដាក់​ដៃ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយ​គ្រប់​ៗ​គ្នា។

សូមមើលជំពូក ចម្លង




លូកា 4:40
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


ព្រះយេស៊ូវ​ទ្រង់​ឮ​ដំណឹងនេះ ក៏​យាង​ចាកចេញ​ពីទីនោះ​តាម​ទូក ទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែព្រះអង្គឯង​។ ប៉ុន្តែ​ពេល​ប្រជាជន​បាន​ឮ គេ​ក៏​ទៅតាម​ព្រះអង្គ​ដោយ​ថ្មើរជើង ពី​ទីក្រុង​នានា​។


ដ្បិត​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យជា ហេតុនេះ​អស់អ្នកដែល​មាន​ការឈឺចុកចាប់​ក៏​សម្រុកមក ដើម្បី​ពាល់​ព្រះអង្គ​។


ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ “កូនស្រី​របស់ខ្ញុំ​ជិតស្លាប់​ហើយ​។ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បីឲ្យ​នាង​បាន​ជាសះស្បើយ ហើយ​បាន​រស់​ផង”។


ដូច្នេះ ក្រៅពី​ដាក់​ព្រះហស្ត​លើ​អ្នកជំងឺ​ខ្លះ​ឲ្យជា ព្រះអង្គ​មិនអាច​ធ្វើ​ការអស្ចារ្យ​អ្វី​នៅ​ទីនោះ​បានឡើយ​។


រហូតដល់​សូម្បីតែ​កន្សែងដៃ ឬ​អៀមការពារប្រឡាក់ ក៏​គេ​យក​ចេញពី​ខ្លួន​ប៉ូល​ទៅ​ដាក់​លើ​ពួក​អ្នកជំងឺ នោះ​ជំងឺ​ក៏​បាត់​ពី​ពួកគេ ហើយ​វិញ្ញាណអាក្រក់​ក៏​ចេញទៅ​ដែរ​។


រហូតដល់​គេបាន​សែង​ពួក​អ្នកជំងឺ​មក​ឯ​ផ្លូវ​នានា ហើយ​ដាក់​ពួកគេ​នៅលើ​គ្រែ និង​កន្ទេល ដើម្បី​កាលណា​ពេត្រុស​ដើរកាត់ យ៉ាងហោចណាស់​ក៏​ស្រមោល​របស់គាត់​ចោល​លើ​អ្នកខ្លះ​ក្នុង​ពួកគេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម