Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:50 - ព្រះគម្ពីរខ្មែរសាកល

50 ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​សមាជិកក្រុមប្រឹក្សា ជា​មនុស្ស​ល្អ និង​សុចរិត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​កំពូល​ និង​ជា​មនុស្ស​ល្អ​ ហើយ​សុចរិត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​មនុស្ស​ល្អ ហើយ​សុចរិត គាត់​ជា​សមាជិក​មួយ​រូប​របស់​ក្រុម​ប្រឹក្សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មួយ​រូប​ឈ្មោះ​យ៉ូសែប។ លោក​ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត* ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ហើយ​មើល មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពួក​ក្រុម‌ជំនុំ ជា​មនុស្ស​ល្អ ត្រឹម‌ត្រូវ សុចរិត

សូមមើលជំពូក ចម្លង

អាល់គីតាប

50 មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស​ម្នាក់​ឈ្មោះ​យូសុះ។ លោក​ជា​អ្នក​ក្រុង​អើរីម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត ហើយ​ទន្ទឹង​រង់‌ចាំ​នគរ​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




លូកា 23:50
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ មើល៍! នៅ​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​។ បុរស​នេះ​ជា​មនុស្ស​សុចរិត និង​មានជំនឿស៊ប់ ហើយ​កំពុង​រង់ចាំ​ការសម្រាលទុក្ខ​ដល់​អ៊ីស្រាអែល​។ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់​ដែរ​។


លោក​មានជំនឿស៊ប់ ហើយ​លោក​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​លោក កោតខ្លាច​ព្រះ​។ លោក​ចែកទាន​ជាច្រើន​ដល់​ប្រជាជន ហើយ​តែងតែ​អធិស្ឋាន​ទៅ​ព្រះ​ជានិច្ច​។


ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។


ដ្បិត​គាត់​ជា​មនុស្ស​ល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ជំនឿ​។ ដូច្នេះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ត្រូវបាន​បន្ថែម​ដល់​ព្រះអម្ចាស់​។


កាល​បាន​បំពេញ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ព្រះអង្គ​ឲ្យសម្រេច​ហើយ ពួកគេ​ក៏​យក​ព្រះអង្គ​ចុះ​ពី​ឈើ ហើយ​ដាក់​ក្នុង​រូងផ្នូរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម