Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 21:4 - ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ពួកគេ​ទាំងអស់​នេះ បាន​ដាក់​ពី​សំណល់​របស់​ខ្លួន​ជា​តង្វាយ​រីឯ​ស្ត្រីមេម៉ាយនេះ​វិញ នាង​បាន​ដាក់​អ្វីដែល​នាង​មាន ពី​ភាពក្រខ្សត់​របស់​នាង គឺ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់​នាង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ព្រោះ​មនុស្ស​ទាំង​នោះ​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ ទោះ​បើ​នាង​ក្រីក្រ​យ៉ាង​ណា​ នាង​បាន​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ដល់​ព្រះជាម្ចាស់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​សំណល់​របស់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្តី​កម្សត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​បាន​ថ្វាយ​ទាំង​អស់ ដែល​នាង​មាន​សម្រាប់​នឹង​ចិញ្ចឹម​ជីវិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជាម្ចាស់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្ដី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ដ្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំ‌បាច់​សម្រាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ជូន​អុលឡោះ​ដែរ»។

សូមមើលជំពូក ចម្លង




លូកា 21:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ដាក់​ពី​សំណល់​របស់​ខ្លួន រីឯ​ស្ត្រីមេម៉ាយ​នេះ​វិញ នាង​បាន​ដាក់​អ្វីៗ​ទាំងអស់​ដែល​នាង​មាន ពី​ភាពក្រខ្សត់​របស់​នាង គឺ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់​នាង”៕


កូន​ប្អូន​និយាយ​នឹង​ឪពុក​ថា​: ‘លោក​ឪពុក​អើយ សូម​ប្រគល់​ចំណែក​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​ឲ្យ​ខ្ញុំ​មក’។ ដូច្នេះ ឪពុក​ក៏​ចែក​ទ្រព្យសម្បត្តិ​ដល់​កូនទាំងពីរនាក់​។


ព្រះអង្គ​ក៏​មានបន្ទូលថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់នេះ​បាន​ដាក់​ច្រើនជាង​មនុស្ស​គ្រប់គ្នា​។


មាន​ស្ត្រី​ម្នាក់​កើត​ជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់នាង​ទៅលើ​គ្រូពេទ្យ ប៉ុន្តែ​គ្មានអ្នកណា​អាច​ព្យាបាល​នាង​ឲ្យជា​បាន​ឡើយ​។


ក្នុងចំណោម​ពួកគេ គ្មាន​អ្នកណា​ខ្វះខាត​ឡើយ ដ្បិត​អ្នកណាដែល​ជា​ម្ចាស់​ដី ឬ​ម្ចាស់​ផ្ទះ បាន​លក់​របស់ទាំងនោះ ហើយ​យក​ប្រាក់​ពី​ការ​លក់​ទាំងនោះ​មក


ដ្បិត​ប្រសិនបើ​មាន​ចិត្តសង្វាត នោះ​ជាទីគាប់ព្រះហឫទ័យ​ហើយ គឺ​តាម​អ្វីដែល​ខ្លួន​មាន មិនមែន​តាម​អ្វីដែល​ខ្លួន​គ្មាន​នោះ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម