Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:29 - ព្រះគម្ពីរខ្មែរសាកល

29 “ព្រះអម្ចាស់​អើយ ឥឡូវនេះ សូម​ប្រោស​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ចាកចេញ​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ចុះ

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 «ឱ​ព្រះអម្ចាស់​អើយ!​ សូម​ដក​យក​បាវបម្រើ​របស់​ព្រះអង្គ​ទៅ​ក្នុង​សេចក្ដី​សុខសាន្ដ​នៅ​ពេល​ឥឡូវ​នេះ​ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 «ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បើក​ឲ្យ​បាវ​បម្រើ របស់​ព្រះ‌អង្គ​ចេញ​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រេច​តាម ព្រះ‌បន្ទូល​សន្យា​ហើយ។ ដូច្នេះ សូម​ឲ្យ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 «ឱ​អុលឡោះ​ជា​ចៅហ្វាយ​អើយ! ឥឡូវ​នេះ ទ្រង់​បាន​សម្រេច​តាម បន្ទូល​សន្យា​របស់​ទ្រង់​ហើយ។ ដូច្នេះ សូម​ឲ្យ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ដ​ផង​ចុះ

សូមមើលជំពូក ចម្លង




លូកា 2:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ឯ​ពួក​ដូនតា​របស់អ្នក​ដោយ​សុខសាន្ត អ្នក​នឹង​ត្រូវគេ​បញ្ចុះ​ក្រោយពី​មាន​អាយុវែង​ល្អ​។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “ឥឡូវនេះ យើង​អាច​ស្លាប់​បាន​ហើយ ពីព្រោះ​យើង​បាន​ឃើញ​មុខ​របស់ឯង ហើយដឹង​ថា​ឯង​នៅរស់​នៅឡើយ”។


ចូរ​សង្កេត​មនុស្ស​ឥតខ្ចោះ ហើយ​មើល​មនុស្ស​ទៀងត្រង់​ចុះ ដ្បិត​មាន​អនាគត​សម្រាប់​មនុស្ស​នៃ​សេចក្ដីសុខសាន្ត​។


ម្យ៉ាងទៀត លោក​បាន​ទទួលការបើកសម្ដែង​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ហើយ​ថា លោក​មិន​ជួប​សេចក្ដីស្លាប់​ឡើយ រហូតទាល់តែ​បាន​ឃើញ​ព្រះ​គ្រីស្ទ​របស់​ព្រះអម្ចាស់​។


ស៊ីម្មាន​ក៏​ទទួល​បុត្រតូចនោះ​មកបី ហើយ​សរសើរតម្កើង​ព្រះ​ថា​៖


ខ្ញុំ​ជាប់គំនាប​ទាំងសងខាង គឺ​ប្រាថ្នាចង់​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះ​គ្រីស្ទ ដ្បិត​ការនេះ​ប្រសើរជាង​ខ្លាំង​ណាស់


ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។


ពួកគេ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះអម្ចាស់​ដ៏វិសុទ្ធ និង​ពិតត្រង់​អើយ​! តើ​ព្រះអង្គ​មិន​ជំនុំជម្រះ និង​រកយុត្តិធម៌​ឲ្យ​ឈាម​របស់យើងខ្ញុំ ទាស់នឹង​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដល់ពេលណា​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម