Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:35 - ព្រះគម្ពីរខ្មែរសាកល

35 ពួកគេ​ដឹក​វា​មក​ឯ​ព្រះយេស៊ូវ ហើយ​ក្រាល​អាវវែង​របស់​ខ្លួន​លើ​កូនលា​នោះ រួច​យាង​ព្រះយេស៊ូវ​ឲ្យគង់​លើ​វា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ពួកគេ​ក៏​បាន​ដឹក​កូន​លា​នោះ​មក​ឯ​ព្រះយេស៊ូ​ រួច​ក៏​ក្រាល​អាវ​របស់​ពួកគេ​លើ​ខ្នង​វា​ និង​បាន​បញ្ជិះ​ព្រះយេស៊ូ​លើ​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 គេ​ក៏​ដឹក​វា​ទៅ​ថ្វាយ​ព្រះ‌យេស៊ូវ ហើយ​ក្រាល​អាវ​គេ​លើ​ខ្នង ថ្វាយ​ទ្រង់​គង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា ថ្វាយ​ព្រះអង្គ​គង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 រួច​គេ​ដឹក​វា​ទៅ ថ្វាយ​ព្រះ‌យេស៊ូវ ក៏​ក្រាល​អាវ​គេ​លើ​ខ្នង ហើយ​ថ្វាយ​ទ្រង់​គង់

សូមមើលជំពូក ចម្លង

អាល់គីតាប

35 បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ជូន​អ៊ីសា ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា​ឲ្យ​អ៊ីសា​ជិះ។

សូមមើលជំពូក ចម្លង




លូកា 19:35
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ការនេះ​បាន​កើតឡើង ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:


ពួកគេ​ដឹក​មេ​លា និង​កូនលា​មក ហើយ​ក្រាល​អាវវែង​របស់ខ្លួន​លើ​ពួកវា ព្រះអង្គ​ក៏​គង់​លើ​ពួកវា​។


ពួកគេ​ក៏​ឆ្លើយ​ថា៖ “ព្រះអម្ចាស់​ត្រូវការ​វា”។


ពេលដែល​ព្រះអង្គ​យាង​ទៅ គេ​ក៏​ក្រាល​អាវវែង​របស់​ខ្លួន​នៅតាមផ្លូវ​។


នៅ​ថ្ងៃបន្ទាប់ ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកចូលរួមក្នុង​ពិធីបុណ្យ​បាន​ឮ​ថា ព្រះយេស៊ូវ​កំពុង​យាង​មក​យេរូសាឡិម


ព្រះយេស៊ូវ​ទត​ឃើញ​កូនលា​មួយ ក៏​គង់​លើ​កូនលានោះ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម