លូកា 17:4 - ព្រះគម្ពីរខ្មែរសាកល4 ប្រសិនបើគាត់ប្រព្រឹត្តបាបទាស់នឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយគាត់ត្រឡប់មករកអ្នកវិញទាំងប្រាំពីរដងដោយនិយាយថា: ‘ខ្ញុំសូមកែប្រែចិត្ត!’ នោះអ្នកត្រូវតែលើកលែងទោសឲ្យគាត់”។ សូមមើលជំពូកKhmer Christian Bible4 បើគាត់ប្រព្រឹត្ដបាបទាស់នឹងអ្នកក្នុងមួយថ្ងៃប្រាំពីរដងក៏ដោយ ពេលណាគាត់ត្រលប់មកឯអ្នកប្រាំពីរដង ទាំងនិយាយថា ខ្ញុំប្រែចិត្ដហើយ នោះចូរលើកលែងទោសឲ្យគាត់ចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ប្រសិនបើគាត់ធ្វើបាបនឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នកប្រាំពីរដងថា "ខ្ញុំប្រែចិត្ត" នោះចូរអត់ទោសឲ្យគាត់ទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស” ចូរអត់ទោសឲ្យគាត់ទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន សូមមើលជំពូកអាល់គីតាប4 ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស”ចូរអត់ទោសឲ្យគាត់ទៅ»។ សូមមើលជំពូក |