Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:4 - ព្រះគម្ពីរខ្មែរសាកល

4 អញ​ដឹង​ហើយ​ថា គួរ​ធ្វើ​ដូចម្ដេច ដើម្បីឲ្យ​គេ​បាន​ទទួល​អញ​ទៅក្នុង​ផ្ទះ​របស់​គេ កាលណា​អញ​ត្រូវបាន​ដកចេញ​ពី​មុខងារជាអ្នកគ្រប់គ្រង’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ខ្ញុំ​ដឹង​ហើយ​ថា​ ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​នោះ​ ដើម្បី​នៅ​ពេល​ណា​លោក​ដក​ខ្ញុំ​ពី​តួនាទី​មើល​ការ​ខុស​ត្រូវ​ មនុស្ស​មុខជា​ស្វាគមន៍​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​មិន​ខាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​ខ្ញុំ​ចេញ​ពី​ការ​ត្រួត‌ត្រា​នេះ ខ្ញុំ​នឹង​មាន​គេ​ទទួល​ខ្ញុំ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អូ៎! នឹក​ឃើញ​ហើយ គួរ​ធ្វើ​យ៉ាង​នេះ ដើម្បី​អ្នក​ស្រុក​ទទួល​អញ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ នៅ​ពេល​អញ​ឈប់​កាន់​កាប់​ការ‌ងារ​នេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អញ​ដឹង​ការ​ដែល​អញ​នឹង​ធ្វើ​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​អញ ពី​ការ​ត្រួត‌ត្រា​ចេញ នោះ​នឹង​មាន​គេ​ទទួល​អញ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អូ៎! នឹក​ឃើញ​ហើយ គួរ​ធ្វើ​យ៉ាង​នេះ ដើម្បី​អ្នក​ស្រុក​ទទួល​អញ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ នៅ​ពេល​អញ​ឈប់​កាន់​កាប់​ការ‌ងារ​នេះ”។

សូមមើលជំពូក ចម្លង




លូកា 16:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រែងលោ​ទូលបង្គំ​បាន​ឆ្អែត ហើយ​បដិសេធ​ព្រះអង្គ​ដោយ​ពោលថា​៖ “តើ​ព្រះយេហូវ៉ា​ជា​អ្នកណា​?” ឬ​ក្រែងលោ​ទូលបង្គំ​បាន​ធ្លាក់ខ្លួនក្រ ហើយ​លួច​គេ ក៏​បន្ថោក​ព្រះនាម​របស់​ព្រះ​នៃទូលបង្គំ​។


“អ្នកគ្រប់គ្រង​នោះ​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ចង់​ដកយក​មុខងារជាអ្នកគ្រប់គ្រង​ចេញ​ពី​អញ​ហើយ តើ​អញ​គួរ​ធ្វើ​ដូចម្ដេច​? អញ​គ្មានកម្លាំង​ទៅ​ជីក​ដី​ឡើយ ហើយ​ទៅ​សុំទាន​ក៏​ខ្មាសគេ​ដែរ។


“បន្ទាប់មក គាត់​ហៅ​កូនបំណុល​របស់​ចៅហ្វាយ​ខ្លួន​មក​ម្នាក់ម្ដងៗ ហើយ​សួរ​អ្នក​ទីមួយ​ថា​: ‘តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់ខ្ញុំ​ប៉ុន្មាន?’។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​បង្កើត​មិត្តភក្ដិ​សម្រាប់​ខ្លួនឯង​ពី​ទ្រព្យសម្បត្តិដ៏ទុច្ចរិត​ចុះ ដើម្បីឲ្យ​គេ​បាន​ទទួល​អ្នករាល់គ្នា​ទៅក្នុង​លំនៅដ៏អស់កល្បជានិច្ច កាលណា​ទ្រព្យសម្បត្តិនោះ​រលាយសូន្យ​ទៅ​។


ប្រាជ្ញា​បែបនេះ មិនមែន​ចុះមក​ពីខាងលើ​ទេ គឺ​មកពី​ខាងលោកីយ៍ ខាងសាច់ឈាម និង​ខាងអារក្ស​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម