Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:12 - ព្រះគម្ពីរខ្មែរសាកល

12 កូន​ប្អូន​និយាយ​នឹង​ឪពុក​ថា​: ‘លោក​ឪពុក​អើយ សូម​ប្រគល់​ចំណែក​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​ឲ្យ​ខ្ញុំ​មក’។ ដូច្នេះ ឪពុក​ក៏​ចែក​ទ្រព្យសម្បត្តិ​ដល់​កូនទាំងពីរនាក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 កូន​ប្អូន​បាន​និយាយ​ទៅ​ឪពុក​ថា​ លោក​ឪពុក​អើយ!​ សូម​ប្រគល់​ទ្រព្យ​សម្បត្តិ​ជា​ចំណែក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​ រួច​ឪពុក​ក៏​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា "លោក​ឪពុក សូម​ប្រគល់​ចំណែក​មត៌ក ដែល​ត្រូវ​ចែក​ឲ្យ​ខ្ញុំ​នោះ​មក"។ ឪពុក​ក៏​ចែក​ទ្រព្យ​ឲ្យ​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា “លោក​ឪពុក! សូម​ចែក​កេរ‌មត៌ក​ឲ្យ​កូន​មក”។ ឪពុក​ក៏​ចែក​មត៌ក​ឲ្យ​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា សូម​លោក​ឪពុក​ប្រគល់​ចំណែក​មរដក ដែល​ត្រូវ​ចែក​ដល់​ខ្ញុំ​នោះ​មក គាត់​ក៏​ចែក​ទ្រព្យ​នោះ​ដល់​កូន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា “លោក​ឪពុក! សូម​ចែក​កេរ‌មត៌ក​ឲ្យ​កូន​មក”។ ឪពុក​ក៏​ចែក​មត៌ក​ឲ្យ​កូន។

សូមមើលជំពូក ចម្លង




លូកា 15:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


ដ្បិត​មនុស្ស​គ្រប់គ្នា​បាន​ដាក់​ពី​សំណល់​របស់​ខ្លួន រីឯ​ស្ត្រីមេម៉ាយ​នេះ​វិញ នាង​បាន​ដាក់​អ្វីៗ​ទាំងអស់​ដែល​នាង​មាន ពី​ភាពក្រខ្សត់​របស់​នាង គឺ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់​នាង”៕


ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា​៖“មាន​បុរស​ម្នាក់​មាន​កូនប្រុស​ពីរ​នាក់​។


មិន​យូរ​ថ្ងៃ​ក្រោយមក កូន​ប្អូន​ក៏​ប្រមូល​របស់របរ​ទាំងអស់ ហើយ​ចេញដំណើរ​ទៅ​ស្រុក​ឆ្ងាយ​។ នៅ​ទីនោះ គាត់​បាន​ចាយបង្ហិន​ទ្រព្យសម្បត្តិ​របស់​ខ្លួន ហើយ​រស់នៅ​ក្នុងភាពអបាយមុខ​។


រីឯ​នៅពេល​កូន​ម្នាក់នេះ​របស់លោកឪពុក ដែល​ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​របស់លោកឪពុក​ជាមួយ​ស្ត្រីពេស្យា​បាន​មកវិញ លោកឪពុក​បែរជា​សម្លាប់​កូនគោ​ដែល​បំប៉ន សម្រាប់​វា​ទៅវិញ!’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម