Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:33 - ព្រះគម្ពីរខ្មែរសាកល

33 ដូចគ្នាដែរ អ្នកណាក៏ដោយ​ក្នុង​អ្នករាល់គ្នា ដែល​មិន​លះបង់​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​មាន អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ បើ​មិន​លះបង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ទេ​ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ ក្នុងចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ​បង់​អ្វីៗទាំង​អស់​ដែល​ខ្លួន​មាន​ទេ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ដូច្នេះ អស់​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




លូកា 14:33
12 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប្រសិនបើ​អ្នកណា​មកឯ​ខ្ញុំ ហើយ​មិន​ស្អប់​ឪពុក ម្ដាយ ប្រពន្ធ កូន​ៗ បងប្អូនប្រុស និង​បងប្អូនស្រី​របស់​ខ្លួន ថែមទាំង​មិន​ស្អប់​ជីវិត​របស់​ខ្លួន​ទេ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។


បើមិនបានទេ ទ្រង់​នឹង​ចាត់​រាជទូត​ឲ្យទៅ​សុំ​ចរចា​រក​សន្តិភាព ខណៈដែល​ស្ដេចមួយទៀត​នៅ​ឆ្ងាយ​នៅឡើយ​។


ពួកគេ​ក៏​ចត​ទូក​នៅ​មាត់ច្រាំង ហើយ​ទុក​អ្វីៗ​ទាំងអស់​ចោល រួច​ទៅតាម​ព្រះអង្គ។


គាត់​ក៏​ក្រោកឡើង លះបង់​អ្វីៗ​ទាំងអស់ ហើយ​ទៅតាម​ព្រះអង្គ​។


ដ្បិត​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ដោយ​ស្រឡាញ់​លោកីយ៍​បច្ចុប្បន្ននេះ ក៏​ចេញទៅ​ថែស្សាឡូនីច​ហើយ​។ ក្រេសេន​បាន​ទៅ​កាឡាទី ហើយ​ទីតុស​ទៅ​ដាល់ម៉ាទា


លោក​ចាត់ទុកថា ការត្រូវត្មះតិះដៀល​ដើម្បី​ព្រះ​គ្រីស្ទ ជា​ទ្រព្យសម្បត្តិ​ដែល​ប្រសើរជាង​រតនសម្បត្តិ​នៅ​អេហ្ស៊ីប ដ្បិត​លោក​បាន​សម្លឹងមើល​ទៅ​រង្វាន់​នៅអនាគត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម