Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:34 - ព្រះគម្ពីរខ្មែរសាកល

34 ក៏​ចូលមកជិត រុំ​របួស​ឲ្យ​បុរសនោះ ទាំង​ចាក់​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ រួច​លើក​បុរសនោះ​ដាក់​លើ​សត្វជំនិះ​របស់ខ្លួន ដឹក​ទៅ​ផ្ទះសំណាក់ ហើយ​មើលថែ​បុរសនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 រួច​ក៏​ចូល​មក​ជិត​ ហើយ​រុំ​របួស​ឲ្យ​បុរស​នោះ​ដោយ​ចាក់​ប្រេង​ និង​ស្រា​ពី​លើ​ ហើយ​បាន​បញ្ជិះ​បុរស​នោះ​លើ​សត្វ​របស់​គាត់ ​នាំ​ទៅ​ផ្ទះ​សំណាក់​ដើម្បី​មើលថែ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ​ទាំ​រក្សា​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា ចាក់​ពី​លើ​មុខ​របួស រុំ​របួស​ឲ្យ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង នឹង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក‌នាំ​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ‌ទាំ​រក្សា​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

34 គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា​ចាក់​ពី​លើ​មុខ​របួស រុំ​របួស​ឲ្យ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។

សូមមើលជំពូក ចម្លង




លូកា 10:34
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​នៅ​កន្លែងសំណាក់ ម្នាក់​ក្នុងពួកគេ​បាន​បើក​បាវ​របស់ខ្លួន​ដើម្បី​ដាក់​ចំណី​ឲ្យ​លា​របស់ខ្លួន នោះ​គាត់​ឃើញ​ប្រាក់​របស់ខ្លួន ហើយ​មើល៍! វា​នៅ​មាត់​បាវ​របស់ខ្លួន​។


ព្រះអង្គ​ប្រោស​អ្នកដែល​បែកខ្ទេច​ក្នុង​ចិត្ត​ឲ្យជា ហើយ​រុំ​របួស​របស់ពួកគេ​។


នាង​បាន​ធ្វើ​អ្វីដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​លាប​ប្រេង​លើ​រូបកាយ​របស់ខ្ញុំ​ទុកមុន សម្រាប់​ការបញ្ចុះសព​ខ្ញុំ​។


ប៉ុន្តែ​មាន​ជនជាតិសាម៉ារី​ម្នាក់​ធ្វើដំណើរ​មកដល់ នៅពេល​ឃើញ​បុរសនោះ គាត់​មានចិត្តអាណិតអាសូរ


ស្អែកឡើង​គាត់​យក​ប្រាក់​ពីរ​ឌេណារីឲ្យ​ទៅ​ម្ចាស់ផ្ទះសំណាក់ ហើយ​និយាយថា​: ‘សូម​មើលថែ​គាត់​ផង ហើយ​អ្វីក៏ដោយដែល​លោក​ចំណាយលើស​ពីនេះ ខ្ញុំ​នឹង​សង​លោក នៅពេល​ខ្ញុំ​ត្រឡប់មកវិញ’។


នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់ ជា​កូន​ច្បង​។ នាង​រុំ​កូននោះ​នឹងក្រណាត់ ហើយ​ដាក់​ក្នុង​ស្នូកសត្វ ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ឡើយ​។


ផ្ទុយទៅវិញ “ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​ហូប​; ប្រសិនបើ​គេ​ស្រេក ចូរ​ឲ្យ​គេ​ផឹក​; ធ្វើ​ដូច្នេះ អ្នក​នឹង​ពូន​រងើក​ភ្លើង​លើ​ក្បាល​របស់​គេ”។


ត្រូវប្រាកដថា កុំឲ្យអ្នកណា​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ការល្អ​ជានិច្ច ទាំង​សម្រាប់​គ្នាទៅវិញទៅមក ទាំង​សម្រាប់​មនុស្ស​ទាំងអស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម