Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:13 - ព្រះគម្ពីរខ្មែរសាកល

13 “វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ​! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ​! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា!​ ព្រោះ​ប្រសិន​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុងស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែ​ចិត្ដ​តាំងពី​យូរ​ ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ព្រោះ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​នឹង​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង នោះ​នឹង​ប្រែ​ចិត្ដ​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




លូកា 10:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ចែក​ដល់​ពួកអ្នកដែល​កាន់ទុក្ខ​នៃ​ស៊ីយ៉ូន គឺ​ឲ្យ​គ្រឿងតែងសក់​ដល់​ពួកគេ​ជំនួស​ផេះ ប្រេង​នៃ​អំណរ​ជំនួស​ការកាន់ទុក្ខ ព្រមទាំង​សម្លៀកបំពាក់​នៃ​ការសរសើរតម្កើង​ជំនួស​វិញ្ញាណ​ខ្សោយល្វើយ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ហៅថា “ដើមអូក​នៃ​សេចក្ដីសុចរិត” ដែលចេញពី​ការដាំដុះ​របស់​ព្រះយេហូវ៉ា ដើម្បីឲ្យ​ព្រះអង្គ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ដូច្នេះ ខ្ញុំ​ក៏​បែរ​មុខ​ទៅ​ព្រះអម្ចាស់​ដ៏ជា​ព្រះ ដើម្បី​ស្វែងរក​ព្រះអង្គ​ដោយ​ការអធិស្ឋាន ពាក្យអង្វរករ ការតមអាហារ ការពាក់​ក្រណាត់ធ្មៃ និង​ការអង្គុយក្នុង​ផេះ​។


ដែល​ចេញមកពី​ពុតត្បុត​របស់​ពួក​អ្នកភូតភរ​។ សតិសម្បជញ្ញៈ​របស់អ្នកទាំងនោះ​ត្រូវបាន​ដៅ


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម