Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:44 - ព្រះគម្ពីរខ្មែរសាកល

44 ដ្បិត​មើល៍! នៅពេល​សំឡេង​នៃ​ពាក្យជម្រាបសួរ​របស់នាង​បាន​ឮដល់​ត្រចៀក​ខ្ញុំ ទារក​ក្នុង​ផ្ទៃ​ខ្ញុំ​បាន​លោតកញ្ឆេង​ដោយ​អំណរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

44 ព្រោះ​មើល៍​ ពេល​សំឡេង​ជម្រាប​សួរ​របស់​អ្នក​បាន​ឮ​ដល់​ត្រចៀក​ខ្ញុំ​ ទារក​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​បាន​បំរះ​ដោយ​អំណរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ដ្បិត​មើល៍ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ភ្លាម នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​ក៏​បង្រះ​ឡើង​ដោយ​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ដ្បិត​មើល កាល​សំឡេង​នាង​ជំរាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្ដី​អំណរ

សូមមើលជំពូក ចម្លង

អាល់គីតាប

44 កាល​ខ្ញុំ​បាន​ឮ​ពាក្យ​សាឡាម​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បំរះ​ឡើង​ដោយ​អំណរ​សប្បាយ

សូមមើលជំពូក ចម្លង




លូកា 1:44
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អេលីសាបិត​បាន​ឮ​ពាក្យជម្រាបសួរ​របស់​ម៉ារា ទារក​នៅក្នុង​ផ្ទៃ​គាត់​លោតកញ្ឆេង ហើយ​អេលីសាបិត​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ


ការនេះ​កើតឡើង​ដល់​ខ្ញុំ​យ៉ាងដូចម្ដេច​ហ្ន៎ ដែល​ម្ដាយ​របស់​ព្រះអម្ចាស់​ខ្ញុំ​មករក​ខ្ញុំ​?


មានពរ​ហើយ នាង​ដែល​ជឿ ដ្បិត​នឹង​មាន​ការបំពេញឲ្យសម្រេច​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូល​នឹង​នាង”។


“នៅ​ថ្ងៃ​នោះ ចូរ​អរសប្បាយ ហើយ​លោតកញ្ឆេង​ចុះ ព្រោះថា មើល៍! រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌។ ជាការពិត ដូនតា​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ដល់​បណ្ដា​ព្យាការី​យ៉ាងដូច្នោះដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម