Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 8:12 - ព្រះគម្ពីរខ្មែរសាកល

12 បងប្អូន​អើយ ដោយហេតុនេះ យើង​ជា​កូនបំណុល ប៉ុន្តែ​មិនមែន​ជា​កូនបំណុល​របស់​សាច់ឈាម ដើម្បី​រស់​តាមសាច់ឈាម​នោះ​ទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ដូច្នេះ​ បងប្អូន​អើយ!​ យើង​ជំពាក់​ ប៉ុន្ដែ​មិន​មែន​ជំពាក់​ចំពោះ​សាច់ឈាម​ ដើម្បី​រស់នៅ​តាម​សាច់ឈាម​នោះ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ បង‌ប្អូន​អើយ យើង​ជំពាក់ តែ​មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ដើម្បី​រស់​តាម​សាច់​ឈាម​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ បង​ប្អូន​អើយ យើង​មាន​សេចក្ដី​ជាប់​ជំពាក់ មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ឲ្យ​បាន​រស់​តាម​សាច់​ឈាម​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ហេតុ​នេះ បង​ប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង​តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




រ៉ូម 8:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះយេហូវ៉ា​អើយ! ទូលបង្គំ​ពិតជា​បាវបម្រើ​របស់ព្រះអង្គ​មែន​! ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ ជា​កូន​នៃ​ស្រីបម្រើ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​ស្រាយ​ចំណង​ទូលបង្គំ​។


សូម​លើកលែង​បំណុល​របស់យើងខ្ញុំ ដូចដែល​យើងខ្ញុំ​បាន​លើកលែង​ដល់​កូនបំណុល​របស់យើងខ្ញុំ​ដែរ​។


មិនត្រឹមតែប៉ុណ្ណោះ​ទេ ប្រសិនបើ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​ដែល​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​នោះ ក៏​នឹង​ផ្ដល់ជីវិត​ដល់​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។


ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​រស់នៅ​តាមសាច់ឈាម អ្នករាល់គ្នា​មុខជា​ស្លាប់​មិនខាន ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​រស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម