រ៉ូម 6:10 - ព្រះគម្ពីរខ្មែរសាកល10 ដ្បិតការដែលព្រះអង្គបានសុគត គឺសុគតម្ដងជាសម្រេចចំពោះបាប ប៉ុន្តែការដែលព្រះអង្គមានព្រះជន្មរស់ គឺមានព្រះជន្មរស់ចំពោះព្រះ។ សូមមើលជំពូកKhmer Christian Bible10 ព្រោះការសោយទិវង្គតរបស់ព្រះអង្គ គឺព្រះអង្គបានសោយទិវង្គតខាងឯបាបតែម្ដងជាសម្រេច ហើយចំពោះការដែលព្រះអង្គមានជីវិតរស់ គឺរស់ខាងឯព្រះជាម្ចាស់វិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដ្បិតដែលព្រះអង្គសុគត នោះព្រះអង្គសុគតខាងឯបាប ម្ដងជាសូរេច ហើយដែលព្រះអង្គមានព្រះជន្មរស់ គឺរស់ខាងឯព្រះវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឲ្យបានរួចផុតពីអំណាចបាប ម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប១ដងជាសំរេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ សូមមើលជំពូកអាល់គីតាប10 ដ្បិតអ៊ីសាបានស្លាប់នោះ គឺស្លាប់ឲ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ អ៊ីសាបានរស់នោះ គឺរស់សម្រាប់អុលឡោះ។ សូមមើលជំពូក |