Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 5:4 - ព្រះគម្ពីរខ្មែរសាកល

4 ការស៊ូទ្រាំ​នាំឲ្យមាន​អត្តចរិតដែលត្រូវបានពិសោធ ហើយ​អត្តចរិតដែលត្រូវបានពិសោធ​នាំឲ្យមាន​សេចក្ដីសង្ឃឹម

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 សេចក្ដី​អត់ធ្មត់​បង្កើត​សេចក្ដី​ស៊ាំថ្នឹក​ សេចក្ដី​ស៊ាំថ្នឹក​បង្កើត​សេចក្ដី​សង្ឃឹម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ការ​ស៊ូ​ទ្រាំ បង្កើត​ឲ្យ​មាន​ការ​ស៊ាំថ្នឹក ការ​ស៊ាំថ្នឹក បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សេចក្ដី​ទ្រាំ‌ទ្រ​បង្កើត​ឲ្យ​មាន​សេចក្ដី​ស៊ាំ‌ថ្នឹក សេចក្ដី​ស៊ាំ‌ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ​ទ្រាំ ហើយ​ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។

សូមមើលជំពូក ចម្លង




រ៉ូម 5:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​សង្ឃឹម​ជានិច្ច ហើយ​សរសើរតម្កើង​ព្រះអង្គ​ឲ្យ​កាន់តែច្រើនឡើង​។


អ្នករាល់គ្នា​នឹង​ទទួលបាន​ជីវិតរបស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​។


ជាការពិត អ្វីៗដែល​ត្រូវបាន​សរសេរតាំងពីមុនមក គឺ​សរសេរ​ទុក​សម្រាប់​បង្រៀន​យើង ដើម្បីឲ្យ​យើង​មាន​សេចក្ដីសង្ឃឹម​តាមរយៈ​ការអត់ធ្មត់ និង​តាមរយៈ​ការកម្សាន្តចិត្ត​ពី​ព្រះគម្ពីរ​។


ប៉ុន្តែ​អ្នករាល់គ្នា​ស្គាល់​អត្តចរិតដែលត្រូវបានពិសោធ​របស់​ធីម៉ូថេ​ហើយ ថា​គាត់​បាន​បម្រើ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ដូចជា​កូន​បម្រើ​ឪពុក​។


សេចក្ដីសង្ឃឹម​ដែល​យើង​មាន​នេះ ដូចជា​យុថ្កា​នៃ​ព្រលឹង ដែល​ប្រាកដប្រជា និង​មាំមួន ព្រមទាំង​ចូលទៅ​ខាងក្នុង​វាំងនន


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម