Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 5:13 - ព្រះគម្ពីរខ្មែរសាកល

13 ពោលគឺ បាប​មាន​នៅក្នុង​ពិភពលោក​មុន​ក្រឹត្យវិន័យ​រួចទៅហើយ ប៉ុន្តែ​កាល​គ្មាន​ក្រឹត្យវិន័យ​នៅឡើយ បាប​មិន​ត្រូវបាន​រាប់ជា​បាប​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ដ្បិត​បាប​បាន​មាន​នៅ​ក្នុង​ពិភពលោក​នេះ​រួច​ទៅ​ហើយ​ មុន​មាន​គម្ពីរ​វិន័យ​ តែ​កាល​ណា​មិន​ទាន់​មាន​ក្រឹត្យវិន័យ​ ​បាប​ក៏​មិន​បាន​រាប់​ជា​ទោស​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​ពិភព‌លោក​រួច​ទៅ​ហើយ តែ​ពេល​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ បាប​មិន​ទាន់​រាប់​ជា​មាន​ទោស​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 (ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ ដរាប​ដល់​ក្រិត្យ‌វិន័យ តែ​កាល​មិន​ទាន់​មាន​ក្រិត្យ‌វិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 មុន​ពេល​មាន​ហ៊ូកុំ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​អុលឡោះ​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ហ៊ូកុំ​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




រ៉ូម 5:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រជាជន​សូដុម​ជា​មនុស្សបាបដ៏អាក្រក់ក្រៃលែង​នៅចំពោះ​ព្រះយេហូវ៉ា​។


រួច​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “សម្រែក​របស់​សូដុម និង​កូម៉ូរ៉ា​ឮ​ខ្លាំង​ណាស់ ហើយ​បាប​របស់ពួកគេ​ធ្ងន់​ណាស់​។


មក៍! ចូរឲ្យ​យើង​បំផឹក​ស្រា​ឪពុក​របស់យើង ហើយ​រួមដំណេក​ជាមួយ​គាត់​ទៅ ដើម្បីឲ្យ​យើង​បាន​រក្សា​ពូជ​តាមរយៈ​ឪពុក​របស់យើង”។


គឺយ៉ាងនេះឯង​ដែល​កូនស្រី​ទាំង​ពីរ​របស់​ឡុត​មានផ្ទៃពោះ​ជាមួយ​ឪពុក​របស់ខ្លួន​។


កាល​ពួកគេ​មិនទាន់​ដេក​នៅឡើយ អ្នក​ក្រុង​នោះ​ជា​ពួក​ប្រុស​ៗ​នៅ​សូដុម​ទាំង​ក្មេង​ទាំង​ចាស់ គឺ​ប្រជាជន​ទាំងអស់​ពី​ទូទាំង​ទីក្រុង បាន​ឡោមព័ទ្ធ​ជុំវិញ​ផ្ទះ​ឡុត​។


អ្វីដែល​គាត់​បាន​ធ្វើ​នោះ ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ដូច្នេះ​ព្រះអង្គ​ក៏​សម្លាប់​គាត់​ដែរ​។


ប៉ុន្តែ​អ៊ើរ​កូនច្បង​របស់​យូដា ជា​មនុស្ស​អាក្រក់​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ដូច្នេះ​ព្រះយេហូវ៉ា​ក៏​សម្លាប់​គាត់​។


ពេលនោះ ផែនដី​បាន​ខូចអាក្រក់​នៅចំពោះ​ព្រះ ហើយ​ផែនដី​ពោរពេញ​ទៅដោយ​អំពើហិង្សា​។


ព្រះយេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ក្រអូបពិដោរ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​ក្នុង​ព្រះហឫទ័យ​ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ដាក់បណ្ដាសា​ដី​ដោយសារតែ​មនុស្ស​ទៀត​ឡើយ ដ្បិត​បំណង​នៃ​ចិត្ត​របស់​មនុស្ស​តែងតែ​អាក្រក់​តាំងពី​ក្មេង​មក ដូច្នេះ​យើង​នឹង​មិន​សម្លាប់​គ្រប់ទាំង​អ្វីៗដែលមានជីវិត​ទៀត ដូចដែល​យើង​បាន​ធ្វើ​នោះ​ឡើយ​។


ដ្បិត​គ្មាន​មនុស្សណាម្នាក់​ត្រូវបាន​រាប់ជាសុចរិត​នៅចំពោះ​ព្រះ ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ ផ្ទុយទៅវិញ មាន​តែ​ការដឹងខ្លួន​នូវ​បាប តាមរយៈ​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​។


ដ្បិត​ក្រឹត្យវិន័យ​នាំឲ្យមាន​ព្រះពិរោធ ដូច្នេះ​កន្លែងណាដែល​គ្មាន​ក្រឹត្យវិន័យ កន្លែងនោះ​ក៏គ្មាន​ការល្មើស​ដែរ​។


ទ្រនិច​នៃ​សេចក្ដីស្លាប់ គឺ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យវិន័យ​។


យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ ពីព្រោះ​យើង​ស្រឡាញ់​បងប្អូន​។ អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​ស្ថិតនៅ​ក្នុង​សេចក្ដីស្លាប់‍។


អស់អ្នក​ដែល​ប្រព្រឹត្តបាប កំពុង​ប្រព្រឹត្ត​អំពើឥតច្បាប់ ដ្បិត​បាប​ជា​ការឥតច្បាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម