Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:12 - ព្រះគម្ពីរខ្មែរសាកល

12 មនុស្ស​គ្រប់គ្នា​បាន​បែរចេញ ហើយ​ត្រឡប់ជាឥតប្រយោជន៍​ដូចៗគ្នា​; គ្មាន​អ្នកណា​សប្បុរស​ឡើយ សូម្បីតែ​ម្នាក់​ក៏​គ្មាន​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 មនុស្ស​គ្រប់​គ្នា​បាន​វង្វេង​ ហើយ​ត្រលប់​ជា​ឥត​បានការ​ទាំង​អស់​គ្នា​ គ្មាន​អ្នកណា​ម្នាក់​ធ្វើ​ល្អ​ឡើយ​ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ទាំង​អស់​គ្នា​ត្រឡប់​ជា​ឥត​ប្រយោជន៍ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​សប្បុរស​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង ចេញ​ឆ្ងាយ​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​វិនាស​បាត់​បង់​ជា​មួយ​គ្នា គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​សប្បុរស​សោះ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង»​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មនុស្ស​គ្រប់ៗ​គ្នា​បាន​វង្វេង ចេញ​ឆ្ងាយ​ពី​អុលឡោះ​ ហើយ​វិ‌នាស​បាត‌បង់​ជា‌មួយគ្នា គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​ល្អរ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង»។

សូមមើលជំពូក ចម្លង




រ៉ូម 3:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទត​ឃើញ​របស់សព្វសារពើ​ដែល​ព្រះអង្គ​បាន​បង្កើត នោះ​មើល៍! វា​ល្អ​ណាស់​។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំមួយ​៕


មនុស្ស​គ្រប់គ្នា​បាន​បែរចេញ ហើយ​ត្រឡប់ជាស្មោកគ្រោក​ដូចៗគ្នា​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បីតែ​ម្នាក់​ក៏​គ្មាន​ផង​!


មនុស្ស​ឆោតល្ងង់​និយាយ​ក្នុងចិត្ត​របស់ខ្លួន​ថា​៖ “គ្មាន​ព្រះ​ទេ​!”។ ពួកគេ​ខូចអាក្រក់ ហើយ​ប្រព្រឹត្ត​អំពើទុច្ចរិត​គួរឲ្យស្អប់ខ្ពើម​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ​។


ពួកគេ​ទាំងអស់គ្នា​បាន​បែរចេញ ហើយ​ត្រឡប់ជាស្មោកគ្រោក​ដូចៗគ្នា​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បីតែ​ម្នាក់​ក៏​គ្មាន​ផង​!


តាមពិត គ្មាន​មនុស្ស​សុចរិត​នៅលើ​ផែនដី ដែល​ធ្វើ​ការ​ល្អ ហើយ​មិន​ប្រព្រឹត្តបាប​នោះ​ឡើយ​។


មើល៍! ខ្ញុំ​បាន​រកឃើញ​តែ​សេចក្ដីនេះ​ប៉ុណ្ណោះ គឺថា​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យបាន​ទៀងត្រង់ ប៉ុន្តែ​ពួកគេ​បាន​ស្វែងរក​ឧបាយកល​ជាច្រើន​វិញ”៕


យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។


ពួកគេ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សន្តិភាព​ឡើយ ក៏​គ្មាន​សេចក្ដីយុត្តិធម៌​នៅក្នុង​គន្លង​របស់ពួកគេ​ផង​; ពួកគេ​បាន​បង្វៀច​ផ្លូវ​របស់ខ្លួន ហើយ​អស់អ្នក​ដែល​ដើរជាន់​លើ​ផ្លូវនោះ នឹង​មិន​ស្គាល់​សន្តិភាព​ឡើយ​។


ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ដូចជា​មនុស្ស​សៅហ្មង ហើយ​អស់ទាំង​អំពើសុចរិត​របស់យើងខ្ញុំ​ក៏​ដូចជា​ក្រណាត់មករដូវ​; យើងខ្ញុំ​ទាំងអស់គ្នា​ស្រពោនជ្រុះ​ដូចជា​ស្លឹកឈើ ហើយ​អំពើទុច្ចរិត​របស់យើងខ្ញុំ​ក៏​ផាត់​យើងខ្ញុំ​ទៅ​ដូចជា​ខ្យល់​។


ចូរ​បោះ​បាវបម្រើ​ឥតប្រយោជន៍​នេះ​ចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​ទៅ​! នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ’។


គ្មាន​អ្នកណា​ដែល​យល់ គ្មាន​អ្នកណា​ដែល​ស្វែងរក​ព្រះ​។


បំពង់ក​ពួកគេ​ជា​ផ្នូរ​ដែល​បើកចំហ ពួកគេ​តែងតែ​បោកបញ្ឆោត​ដោយ​អណ្ដាត បបូរមាត់​ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក


ពីមុន​យើង​ទាំងអស់គ្នា​ក៏​រស់នៅ​ក្នុង​តណ្ហា​សាច់ឈាម​របស់យើង ក្នុងចំណោម​អ្នកទាំងនោះ​ដែរ គឺ​យើង​ប្រព្រឹត្តតាម​បំណង​នៃ​សាច់ឈាម និង​ចិត្តគំនិត ហើយ​ជា​កូន​នៃ​ព្រះពិរោធ​ពីកំណើត​ដូច​អ្នក​ឯទៀត​ដែរ​។


ពីមុន គាត់​គ្មានប្រយោជន៍​ដល់​អ្នក​ទេ ប៉ុន្តែ​ឥឡូវនេះ គាត់​មានប្រយោជន៍​ដល់​អ្នក​ផង ដល់​ខ្ញុំ​ផង​។


ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម