Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:18 - ព្រះគម្ពីរខ្មែរសាកល

18 នោះ​កុំ​អួតខ្លួន​លើ​មែក​ទាំងនោះ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​អ្នក​អួត ក៏​ត្រូវចាំថា មិនមែន​ជា​អ្នក​ទេ​ដែល​ទ្រ​ឫស គឺ​ឫស​វិញ​ទេ​ដែល​ទ្រ​អ្នក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 នោះ​ ចូរ​កុំ​អួតអាង​នឹង​មែក​ទាំង​នោះ​ឡើយ​ ទោះ​បី​អ្នក​អួតអាង​ក៏ដោយ​ ក៏ចូរ​ដឹង​ថា​ មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស​ គឺ​ឫស​ចិញ្ចឹម​អ្នក​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នោះ​មិន​ត្រូវ​អួត​នឹង​មែក​ទាំង​នោះ​ឡើយ តែ​បើ​អ្នក​អួត ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​កុំ​ឲ្យ​អួត​នឹង​មែក​នោះ​ឡើយ តែ​បើ​អ្នក​អួត​នឹង​គេ នោះ​ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ដែល​ចិញ្ចឹម​ឫស​ទេ គឺ​ឫស​ទេ​តើ ដែល​ចិញ្ចឹម​អ្នក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក!

សូមមើលជំពូក ចម្លង




រ៉ូម 11:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​សេចក្ដីអន្តរាយ មាន​អំនួត មុន​ការដួលរលំ មាន​ភាពក្រអឺតក្រទម​ក្នុង​វិញ្ញាណ​។


ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ទោះបីជា​ទាំងអស់គ្នា​ជំពប់ដួល​ដោយសារតែ​លោក​ក៏ដោយ ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ”។


ខ្ញុំ​មាន​ចៀម​ដទៃទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​។ ខ្ញុំ​ត្រូវតែ​នាំ​ចៀមទាំងនោះ​មក​ដែរ ពួកវា​នឹង​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយ​ពួកវា​នឹង​បានជា​ហ្វូង​មួយ មាន​អ្នកគង្វាល​ម្នាក់​។


អ្នករាល់គ្នា​ថ្វាយបង្គំ​អ្វីដែល​អ្នករាល់គ្នា​មិន​ស្គាល់ រីឯ​យើង​វិញ យើង​ថ្វាយបង្គំ​អ្វីដែល​យើង​ស្គាល់ ដ្បិត​សេចក្ដីសង្គ្រោះ​មកពី​ជនជាតិយូដា​។


នៅពេល​ប៉ូល​មក​ដល់ ពួកយូដា​ដែល​ចុះមក​ពី​យេរូសាឡិម​ក៏​ឈរព័ទ្ធជុំវិញ​គាត់ ហើយ​ចោទប្រកាន់​គាត់​ដោយ​ពាក្យបណ្ដឹង​ធ្ងន់ៗ​ជាច្រើន ដែល​ពួកគេ​មិន​អាច​បញ្ជាក់ភស្តុតាង​បាន​។


ត្រូវ​ហើយ​! ពួកគេ​ត្រូវបាន​កាច់ចេញ​ដោយសារតែ​ភាពឥតជំនឿ រីឯ​អ្នក​វិញ អ្នក​នៅឈរ​ដោយសារតែ​ជំនឿ​។ ដូច្នេះ កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​ភ័យខ្លាច​ទៅ


ដោយហេតុនេះ តើ​ការអួតអាង​នៅ​ឯណា​? វា​ត្រូវបាន​ដកចេញ​ហើយ​។ តើ​ដោយ​ច្បាប់​អ្វី​? ដោយ​ច្បាប់​នៃ​ការប្រព្រឹត្ត​ឬ​? ទេ​! គឺ​ដោយ​ច្បាប់​នៃ​ជំនឿ​វិញ​។


នេះជាហេតុដែល​សេចក្ដីសន្យា​នេះ​អាងលើ​ជំនឿ ដើម្បីឲ្យ​សេចក្ដីសន្យា​នេះ​ស្របតាម​ព្រះគុណ ទាំង​ធានា​នឹងប្រទាន​ដល់​ពូជពង្ស​ទាំងអស់​——​មិនគ្រាន់តែ​ដល់​ពូជពង្ស​ខាង​ក្រឹត្យវិន័យ​ប៉ុណ្ណោះទេ គឺ​ដល់​ពូជពង្ស​ខាង​ជំនឿ​របស់​អ័ប្រាហាំ​ដែរ​។ នៅចំពោះ​ព្រះ អ័ប្រាហាំ​ជា​ឪពុក​របស់យើង​ទាំងអស់គ្នា


ដូច្នេះ ចូរឲ្យ​អ្នក​ដែល​គិតថា​ខ្លួនឯង​ឈរមាំ ប្រុងប្រយ័ត្ន​កុំឲ្យ​ដួល​ឡើយ​។


ហើយ​ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ជា​អ្នកទទួលមរតក​ស្របតាម​សេចក្ដីសន្យា​‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម